Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាចាប់ខ្លួន នារីម៉ូដែលសិចស៊ី ដែលពាក់ឯកសណ្ឋានយោធា ចូលរួមពិធីមង្គលការ

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា តារាម៉ូដែលសិចស៊ីដ៏ល្បីល្បាញម្នាក់របស់មីយ៉ាន់ម៉ា គឺនាង Din Shaun Kyaw ​ត្រូវ​បានយោធាមីយ៉ាន់ម៉ា​ចាប់​ខ្លួន​ក្នុងអំឡុងពេលនាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ Lashio ដើម្បីត្រឡប់ទៅទីក្រុងយ៉ាំងហ្គោនវិញ បន្ទាប់ពីនាងបានពាក់ឯកសណ្ឋានយោធានៃរដ្ឋសានភាគខាងជើងចូលរួមពិធីមង្គលការមួយនៅតំបន់នោះ ហើយខណៈពេលនេះគេនៅមិនទាន់ដឹងថាជោគ​វាសនារបស់នាងយ៉ាងណា​នៅ​ឡើយ​ទេ។

កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ខណៈដែលនាង Din Shaun Kyaw តារា​សម្ដែង និង​ម៉ូដែល​សិចស៊ី​ដ៏​ល្បី​ល្បាញរបស់​មីយ៉ាន់ម៉ា រួម​ជាមួយនឹង​មិត្ត​ប្រុសបាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ពី​ស្រុក​កេសី ខេត្ត Doi Laem រហូតដល់ស្រុក មឿងយ៉ៃ ខេត្ត​ឡា​សៀវ នៅភាគខាងជើងរដ្ឋសាន ខណៈពួកយោធាមីយ៉ាន់ម៉ាដាក់ប៉ុស្តិ៍​ដើម្បី​ស្ទាក់​ចាប់​រថយន្ត​របស់​នាងនិងចាប់ខ្លួន រួមទាំង​មិត្ត​ប្រុស​ផងមក​ធ្វើការ​សាកសួរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដាកន្លងមក នាង Din Shaun Kyaw បានពាក់ឯងសណ្ឋានយោធានៃកងទ័ពរដ្ឋសាន ដើម្បីចូលរួមក្នុងពិធីមង្គលការកូនស្រីរបស់លោកឧតម្តសេនីយ៍អ្នកនាំពាក្យនៃកងទ័ពរដ្ឋសានភាគខាងជើង បើទោះបីជាមានចាស់ទុំមួយចំនួនបានព្រមាន មិនគួរនាងស្លៀកពាក់បែបនេះក៏ដោយ៕

អត្ថបទ៖ គង់ សំអាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

Sokha Hotels

ព័ត៌មានពេញនិយម