Connect with us

ព័ត៌មានអន្ដរជាតិ

ចិន វាយបកធ្ងន់ៗ ទៅប្រមុខ FBI និង MI5 ក្រោយចោទប្រកាន់ក្រុង ប៉េកាំង (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា “ការគំរាមកំហែងធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក” ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ប្រមុខសេវាសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ដែលថា ចារកម្មរបស់ចិន គឺជាការគំរាមកំហែងពិភពលោក ហើយប្រទេសចិនកំពុងគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃព្រហស្បតិ៍ទី០៧ខែកក្កដា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រមុខការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងមេដឹកនាំទីភ្នាក់ងារចារកម្មក្នុងស្រុករបស់ចក្រភពអង់គ្លេស (MI5) ព្រមានបណ្តាមេដឹកនាំអាជីវកម្មថា ទីក្រុងប៉េកាំង បានប្ដេជ្ញា​លួច​បច្ចេកវិទ្យា​របស់ពួកគេ​ដើម្បីទទួលបានផល​ចំណេញ​ក្នុង​ការ​ប្រកួតប្រជែង។

ការវាយបកខ្លាំងៗពីទីក្រុងប៉េកាំង ក៏កើតឡើងផងដែរ មុនកិច្ចប្រជុំថ្ងៃសៅរ៍រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខទាំង២០ (G20) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

នាយក FBI លោក Christopher Wray

នៅពេលសួរអំពីការលើកឡើងរបស់នាយក FBI លោក Christopher Wray ដែលបរិហារចារកម្មសេដ្ឋកិច្ច និងប្រតិបត្តិការ Hack ដោយប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីទប់ទល់នឹងការប្រឆាំងនៅបរទេស, លោក Zhao បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “អ្នកនយោបាយអាមេរិកដែលពាក់ព័ន្ធ បាននិងកំពុងលេងសើចនឹងអ្វីដែលហៅថាជាការគំរាមកំហែងរបស់ចិន ក្នុងការលាបពណ៌ និងវាយប្រហារប្រទេសចិន”។

លោក Zhao និយាយថា “ការពិតបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក។ យើងជំរុញឲ្យមន្ត្រីអាមេរិករូបនេះមានទស្សនវិស័យត្រឹមត្រូវ មើលឃើញការវិវត្តរបស់ប្រទេសចិនក្នុងលក្ខណៈសមហេតុផល ហើយបញ្ឈប់ការផ្សព្វផ្សាយភូតកុហក និងឈប់ធ្វើសុន្ទរកថាដែលគ្មានទំនួលខុសត្រូវ”។

នាយក MI5 លោក McCallum

ដោយឡែក ឆ្លើយតបទៅការលើកឡើងរបស់ នាយក MI5 លោក McCallum ដែលថា រដ្ឋាភិបាលចិន និងសម្ពាធលាក់កំបាំងរបស់ខ្លួន បង្កឲ្យមានការប្រកួតប្រជែងធំបំផុតដែលពិភពលោកកំពុងប្រឈមមុខនោះ, ​លោក Zhao ​និយាយ​ថា សេវាចារកម្ម​របស់​អង់គ្លេស​គឺ គ្រាន់តែ​បង្ហាញ​ពី​អាកប្បកិរិយា​មិន​គោរព​របស់​ពួកគេ​ទៅ​លើ​ប្រទេស​ចិន ប៉ុណ្ណោះ។

លោក Zhao កត់សម្គាល់ថា “ប្រមុខសេវាស៊ើបការណ៍សម្ងាត់អង់គ្លេស គួរតែបណ្ដេញបិសាចចេញពីចិត្ត ចាកចេញពីបន្ទប់ងងឹត ហើយមើលពន្លឺថ្ងៃ។ កុំប្រកាន់ខ្ជាប់នូវចិត្តគំនិតសូន្យ ឬបង្កើតសត្រូវស្រមើស្រមៃ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ប្រមុខ​ MI5,​ FBI​ ព្រមាន​អំពី​​ចារកម្ម​​ពាណិជ្ជកម្ម​​របស់​​ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ វិនាទី មុន

នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

សេដ្ឋកិច្ច៣ នាទីutes មុន

លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តា នៃកំណើននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៦ នាទីutes មុន

ស្ត្រីម្នាក់ដេកក្នុងអង្រឹងក្រោមដើមឈើក្រោយផ្ទះ ត្រូវហ្វូងឃ្មុំទិចបណ្តាលឱ្យស្លាប់ភ្លាមៗនៅខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អតិផរណាអាមេរិក​បន្តឡើងសន្សឹមៗជាថ្មី​ បង្កការ​បារម្ភ​ថា​នឹង​កាន់តែធ្ងន់ធ្ងរក្រោម​អាណត្តិ ត្រាំ

ព័ត៌មានជាតិ១៤ នាទីutes មុន

តើករណីបែបណាខ្លះដែលក្រសួងមហាផ្ទៃអាចធ្វើមោឃភាពលិខិតឆ្លងដែនធម្មតា?  

Sokha Hotels

ព័ត៌មានពេញនិយម