ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី
ប្រទេសសិង្ហបុរីបានចូលរួមជាមួយប្រទេសចំនួន៤០ផ្សេងទៀតក្នុងការរឹតបន្តឹងការរឹតត្បិតលើអ្នកដំណើរមកពីចក្រភពអង់គ្លេសបន្ទាប់ពីមានការលេចចេញវីរុសក្លាយប្រភេទថ្មីនៅទីនោះដែលកំពុងឆ្លងកាន់តែខ្លាំង។
ក្រសួងសុខាភិបាលបាននិយាយថា ចាប់ពីម៉ោង១១និង៥៩នាទីយប់ថ្ងៃទី២៣ខែធ្នូនេះទៅ អ្នកធ្វើដំណើររយៈពេលវែងនិងរយៈពេលខ្លីទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលឬធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរីឡើយ។
ការហាមឃាត់នេះក៏នឹងអនុវត្តផងដែរចំពោះអ្នកដែលបានទទួលការយល់ព្រមជាមុនសម្រាប់ការចូលមកក្នុងប្រទេសសិង្ហបុរី។
ចំពោះប្រជាជនសិង្ហបុរីដែលវិលត្រឡប់និងអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ពួកគេនឹងត្រូវធ្វើតេស្តនៅពេលមកដល់ហើយបង្ហាញសេចក្តីជូនដំណឹងអំពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Lawrence Wong ដែលជាសហប្រធាននៃក្រុមការងារចម្រុះក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា ប្រទេសសិង្ហបុរីកំពុងតាមដានស្ថានការណ៍នៅចក្រភពអង់គ្លេសយ៉ាងជិតស្និទ្ធ។
លោកនិយាយថា “ការវាយតម្លៃបឋមគឺថា ជំងឺក្លាយពូជប្រភេទថ្មីគឺមានការឆ្លងខ្លាំងជាងកូវីដ៧០ភាគរយហើយដូច្នេះ យើងគិតថា វាជាការប្រុងប្រយ័ត្នក្នុងការបញ្ឈប់រាល់អ្នកដំណើរដែលមកពីចក្រភពអង់គ្លេសក្នុងកំឡុងពេលនេះរហូតដល់ពេលយើងអាចដឹងបន្ថែមទៀតអំពីជំងឺក្លាយពូជប្រភេទថ្មីនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AsianOne
ចុចអាន៖ ការសិក្សា៖ ទារកដែលកើតពីម្តាយឆ្លងកូវីដគឺមានអង់ទីគ័រប្រឆាំងជំងឺនេះ
ចុចអាន៖ ក្រុមហ៊ុន Moderna ព្រមព្រៀងជាមួយសិង្ហបុរី ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល