Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុដែលអាវុធលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ធ្លាក់ចូលទីផ្សារងងឹត

បានផុស

នៅ

អតីតទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណលោកស្រី Karen Kwiatkowski បាននិយាយថា អាវុធមួយចំនួនរបស់លោកខាងលិចដែលបញ្ជូនទៅឲ្យអ៊ុយក្រែន ហើយធ្លាយទៅដល់ពាសពេញតំបន់មជ្ឈិមបូព៌ា និងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត គឺដោយសារតែសមត្ថភាពនៃការប្រើប្រាស់របស់អ៊ុយក្រែនមានកំណត់ ខ្វះខាតការហ្វឹកហ្វឺន បញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងការថយចុះនៃទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវរសេនីយ៍ទោ Kwiatkowski ដែលជាទាហានជើងអាកាសចូលនិវត្តន៍របស់សហរដ្ឋអាមេរិកបាននិយាយថា “ម្យ៉ាងទៀតដោយសារតែសព្វាវុធទាំងនេះគឺឲ្យដោយទទេ ដូច្នេះប្រាក់ចំណេញនឹងទទួលបានយ៉ាងកប់ក្ដោង” ។

លោកស្រី Kwiatkowski បញ្ជាក់ថា សម្ភារៈខ្លះដែលមកដល់អ៊ុយក្រែនគឺមិនគ្រប់ចំនួនឡើយ ហើយឧបករណ៍ផ្សេងទៀតមិនអាចប្រើប្រាស់ដើម្បីឲ្យសមទៅនឹងយុទ្ធសាស្ត្ររបស់កងកម្លាំងការពារដែនដីរបស់អ៊ុយក្រែននោះទេ ។

លោកស្រីបានបន្ថែមថា ហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺអាវុធមួយចំនួនដែលធ្លាក់ចូលទីផ្សារងងឹត ទំនងជានឹងបញ្ចប់នៅក្នុងដៃរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន សូម្បីតែអាវុធដែលអ៊ុយក្រែនអាចប្រើប្រាស់បានក៏នឹងត្រូវលក់នៅទីផ្សារនោះផងដែរ ។

លោកស្រី Kwiatkowski បាននិយាយថា “សូម្បីតែអាវុធមានប្រសិទ្ធភាពប្រើប្រាស់ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដូចជា មីស៊ីលប្រឆាំងរថក្រោះ Javelin, ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ M142 HIMARS និងប្រព័ន្ធរ៉ុក្កែត M270 MLRS ប្រហែលជាចាប់ផ្តើមលេចឡើងនៅលើទីផ្សារងងឹត នៅពេលដែលអ៊ុយក្រែនសម្រេចចិត្តចរចាបទឈប់បាញ់មកម្ល៉េះ” ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធារបស់រុស្ស៊ីកាលពីខែកុម្ភៈ ខណៈគ្រាន់តែជំនួយពីរដ្ឋបាលរបស់លោក ចូ បៃដិន តែម្នាក់ឯងមានរហូតដល់ជិត ៧ ពាន់លានដុល្លារឯណោះគិតត្រឹមថ្ងៃទី ១ ខែកក្កដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាវុធលោកខាងលិចផ្តល់ឲ្យ អ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម