ព័ត៌មានអន្ដរជាតិ
រឿង៥យ៉ាង នាំលោក Boris Johnson ធ្លាក់ចេញពីតំណែង នាយករដ្ឋមន្ត្រី អង់គ្លេស (មានវីដេអូ)
ជាង៣ឆ្នាំមុន លោក Boris Johnson បានដឹកនាំគណបក្សអភិរក្ស ទទួលបានជ័យជម្នះធំបំផុតក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ ១៩៨៧មក។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-244-1024x683.png)
ឥឡូវនេះ លោកនាយករដ្ឋមន្ត្រី បានបាត់បង់ការគាំទ្រពីសមាជិកសភារបស់ខ្លួន ហើយយល់ព្រមលាលែងពីតំណែង។ តើមានរឿងអ្វីខ្លះ ទើបធ្វើឲ្យលោក Boris Johnson ត្រូវធ្លាក់ចេញពីតំណែង?
ខាងក្រោមនេះជារឿងរ៉ាវទាំងប្រាំដែលនាំឲ្យលោក Johnson ធ្លាក់ចេញពីតំណែង៖
១. រឿងរ៉ាវរបស់ Chris Pincher
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-239.png)
នៅថ្ងៃពុធទី ២៩ ខែមិថុនា សមាជិកសភា Chris Pincher (នៅពេលនោះជាអនុប្រធានគណបក្សអភិរក្សនិយម) បានទៅក្លិបសមាជិកឯកជនមួយកន្លែង ក្នុងទីក្រុងឡុងដ៍។ ពាក្យសម្តីរបស់គាត់គឺ “ផឹកច្រើនពេក និង ខ្មាស់ខ្លួនឯង”។
គាត់ត្រូវបានគេចោទប្រកាន់ថា គាត់បានលូកលាន់បុរសពីរនាក់ ដែលនាំឲ្យមានការចោទប្រកាន់ផ្សេងៗជាច្រើន។
ដំបូង ការិយាល័យ Downing Street និយាយថា លោក Johnson មិនបានដឹងពីការចោទប្រកាន់ជាក់លាក់ ប្រឆាំងលោក Pincher ទេ មុនពេលតែងតាំងគាត់ជាអនុប្រធាននៅខែកុម្ភៈ។
នៅថ្ងៃទី៤ខែកក្កដា BBC រាយការណ៍ថា លោក Johnson បានដឹងពីពាក្យបណ្តឹងផ្លូវការមួយ។ នៅថ្ងៃបន្ទាប់ អតីតមន្ត្រីរាជការ Lord McDonald និយាយថា នាយករដ្ឋមន្ត្រីត្រូវបានគេប្រាប់អំពីពាក្យបណ្តឹងនេះដោយផ្ទាល់។
បន្ទាប់មកលោក Johnson បានសារភាពថា គាត់ត្រូវបានគេប្រាប់នៅឆ្នាំ ២០១៩ ហើយបានសុំទោសសម្រាប់ការតែងតាំងលោក Pincher ជាអនុប្រធាន។
២. ពិធីជប់លៀងអំឡុងវិបត្តិកូវីដ
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-240.png)
នៅមេសាឆ្នាំនេះ នាយករដ្ឋមន្ត្រី ត្រូវបានពិន័យចំពោះការបំពានច្បាប់បិទខ្ទប់ បន្ទាប់ពីបានចូលរួមក្នុងការជួបជុំនៅថ្ងៃខួបកំណើតរបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២០។
គាត់ក៏បានសុំទោសផងដែរ សម្រាប់ការទៅជប់លៀងនៅសួន Downing Street អំឡុងពេលការបិទខ្ទប់លើកដំបូង។
រឿងកាន់តែធំ ប៉ូលិស បានចេញការផាកពិន័យចំនួន១២៦ ដល់មនុស្ស ៨៣ នាក់ សម្រាប់ការបំពានច្បាប់បិទខ្ទប់នៅ Downing Street និង Whitehall។
ហើយរបាយការណ៍របស់មន្ត្រីរាជការជាន់ខ្ពស់ លោកស្រី Sue Gray បានពិពណ៌នាអំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបុគ្គលិកនយោបាយ បំពានច្បាប់បិទខ្ទប់។
កាលពីខែធ្នូឆ្នាំមុន លោក Johnson បានប្រាប់សភាថា “គោលការណ៍ណែនាំទាំងអស់ ត្រូវបានអនុវត្តទាំងស្រុងនៅក្នុងការិយាល័យ Downing Street។ ឥឡូវនេះ គាត់កំពុងត្រូវបានគណៈកម្មាធិការសភាស៊ើបអង្កេតថា តើគាត់បានបំភាន់សភាដោយចេតនាឬក៏អត់”។
៣. វិបត្តិតម្លៃទំនិញឡើងថ្លៃ និងការកើនឡើងពន្ធ
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-241-1024x641.png)
អតិផរណាបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ ដល់ ៩,១%។
ហេតុផលមួយចំនួន គឺនៅក្រៅការគ្រប់គ្រងរបស់លោក Boris Johnson។ ឧទាហរណ៍ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បាននាំឲ្យមានការកើនឡើងនៃតម្លៃប្រេង និងម្ហូបអាហារ។
ហើយខណៈពេលដែលរដ្ឋាភិបាលបានចាត់វិធានការមួយចំនួន ឧទាហរណ៍ដូចជាការកាត់បន្ថយពន្ធប្រេងឥន្ធនៈចំនួន ៦ផេននីក្នុងមួយលីត្រនោះ, រដ្ឋាភិបាលក៏បានដំឡើងពន្ធផងដែរនៅក្នុងខែមេសា។ ការធានារ៉ាប់រងជាតិបានកើនឡើង ១.២៥ ផេននី។
រដ្ឋាភិបាលនិយាយថា ការដំឡើងពន្ធនឹងចំណាយសម្រាប់ការថែទាំសុខភាព និងសង្គម។ អ្នកណាដែលរកចំណូលបានច្រើនជាង ៣៤ ០០០ ផោនក្នុងមួយឆ្នាំ នឹងនៅតែបង់ពន្ធបន្ថែមទៀត។
៤. ជម្លោះ Owen Paterson
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-242.png)
នៅខែតុលាឆ្នាំ២០២១ គណៈកម្មាធិការសភា បានផ្តល់អនុសាសន៍ឲ្យផ្អាកការងារអតីតសមាជិកសភាគណបក្សអភិរក្សនិយម លោក Owen Paterson រយៈពេល៣០ថ្ងៃ។
គណៈកម្មាធិការនិយាយថា គាត់បានបំពានច្បាប់បញ្ចុះបញ្ចូល ដើម្បីព្យាយាមផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនដែលបង់ប្រាក់ឲ្យគាត់។
ប៉ុន្តែក្រុមអភិរក្សនិយម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី បានបោះឆ្នោតផ្អាកការព្យួរការងាររបស់គាត់ ហើយបង្កើតគណៈកម្មាធិការថ្មីមួយ ដើម្បីពិនិត្យមើលពីរបៀបដែលការស៊ើបអង្កេតត្រូវបានអនុវត្ត។
បន្ទាប់ពីផ្ទុះការតវ៉ា លោក Paterson បានលាលែងពីតំណែង។ លោក Johnson ក្រោយមកបានសារភាពថា គាត់ជួបស្ថានភាពវឹកវរ ក្នុងការដោះស្រាយករណីរបស់លោក Paterson។
៥. កង្វះការយកចិត្តទុកដាក់ និងគំនិត
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-243-1024x576.png)
លោក Boris Johnson បានឈ្នះសំឡេងភាគច្រើន ដោយសារគោលនយោបាយច្បាស់លាស់ និងងាយស្រួល Get Brexit Done។
ប៉ុន្តែចាប់តាំងពីពេលនោះមក អ្នករិះគន់បាននិយាយថា មានកង្វះខាតក្នុងការយកចិត្តទុកដាក់ និងគំនិតនៅក្នុងវិមាន Downing Street។
អតីតទីប្រឹក្សាប្រែក្លាយជាអ្នករិះគន់លោក Dominic Cummings បានចោទប្រកាន់លោក Jonhson ម្តងហើយម្តងទៀតថា ជាអ្នកមិនមានការគ្រប់គ្រង ដោយផ្លាស់ប្តូរពីតំណែងមួយទៅតំណែងមួយ។
អ្នកខ្លះទៀតបានចោទសួរពីទស្សនវិជ្ជារបស់នាយករដ្ឋមន្ត្រី។ កាលពីខែមិថុនា សមាជិកសភាអភិរក្សនិយម និងជាអតីតរដ្ឋមន្ត្រីលោក Jeremy Hunt បានចោទប្រកាន់លោក Johnson ថាខ្វះ សុចរិតភាព សមត្ថភាព និងចក្ខុវិស័យ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Boris Johnson យល់ព្រម លាលែងពីតំណែងនាយករដ្ឋមន្ត្រី អង់គ្លេស
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?