ព័ត៌មានអន្ដរជាតិ
លោក Abe ទទួលមរណភាពហើយ
យោងតាមសារព័ត៌មានជប៉ុន NHK បានចុះផ្សាយមុននេះបន្តិចថា អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe បានទទួលមរណភាពហើយ។

លោក Abe ត្រូវបានគេបាញ់ ខណៈលោកកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រទី០៨ខែកក្កដានេះ។
ភ្លាមៗនោះគាត់បានដួល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។

មន្ត្រីសន្តិសុខនៅកន្លែងកើតហេតុបានចាប់ខ្លួនខ្មាន់កាំភ្លើង ហើយជនសង្ស័យអាយុ ៤១ ឆ្នាំត្រូវបានឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស។
ភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយ បានបញ្ជាក់ថា លោក Abe មានរបួសគ្រាប់កាំភ្លើងនៅ កខាងស្តាំ ហើយថែមទាំងមានការហូរឈាមនៅក្រោមទ្រូងឆ្វេងផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ នេះជាចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង ដែលបាញ់លោក Abe

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?