ព័ត៌មានអន្ដរជាតិ
ទីបំផុតស្គាល់ឈ្មោះ និងអាយុខ្មាន់កាំភ្លើងបាញ់លោក Abe
ប៉ូលិសជប៉ុនបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ បន្ទាប់ពីបានបាញ់ប្រហារលើលោក Shinzo Abe នៅជិតស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។

ទន្ទឹមនោះប៉ូលិសក៏បានចោទប្រកាន់ខ្មាន់កាំភ្លើងពីបទប៉ុនប៉ងមនុស្សឃាត និងបានដកហូតកាំភ្លើងមួយដើមផងដែរ ក្រោយការកើតហេតុនៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ។
ស្របពេលជាមួយគ្នានេះដែរ សារព័ត៌មាន NHK បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន ដោយសារតែបាត់បង់សញ្ញាជីវិតទៅហើយ ។

គួរបញ្ជាក់ថា លោក Abe វ័យ ៦៧ ឆ្នាំត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំដើមទ្រូង ខណៈលោកកំពុងថ្លែងសុន្ទរកថាលើដងផ្លូវនៅព្រឹកថ្ងៃសុក្រនេះដើម្បីប្រមូលការគាំទ្រចំពោះបេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ (LDP) មុនការបោះឆ្នោតសភាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ NHK ចុះផ្សាយថា លោក Abe ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក