Connect with us

ព័ត៌មានអន្ដរជាតិ

សាក្សីនៅកន្លែងកើតហេតុរៀបរាប់ដំណើរដើមទងហេតុការណ៍បាញ់លោក Abe

បានផុស

នៅ

ស្ត្រីម្នាក់ដែលនៅកន្លែងកើតហេតុនៃការបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា លោក Shinzo Abe បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់ទី ២ ចំទ្រូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរូបនេះ​បាន​និយាយ​ថា នាង​បាន​ឃើញ​បុរស​ម្នាក់​ដើរ​មក​ពី​ក្រោយ​លោក Abe ខណៈ​ដែល​អតីត​នាយក​រដ្ឋមន្ត្រីរូបនេះ​កំពុង​ថ្លែង​សុន្ទរកថាលើដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។

សាក្សីរូបនេះបន្ថែមថា នៅគ្រាប់ទី ១ នាងមិនបានឃើញនរណាម្នាក់ដួលនោះទេ ប៉ុន្តែក្រោយមកលោក Abe បានដួលភ្លាមៗ នៅពេលដែលការបាញ់ប្រហារគ្រាប់ទី ២ ។

នាងបាននិយាយទៀតថា ក្រោយការដួលសន្លប់នោះ មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញលោក Abe ដើម្បីសង្គ្រោះបន្ទាន់ ដូចជាការធ្វើចលនាបេះដូងជាដើម ។

ជាចុងក្រោយសាក្សីរូបនេះបញ្ជាក់ថា ជន​សង្ស័យ​នៅ​នឹង​កន្លែង​​មិន​បាន​ព្យាយាម​រត់​គេចខ្លួននោះទេ ហើយថែមទាំងទម្លាក់​កាំភ្លើង​ចុះផងដែរ ខណៈក្រោយមកខ្មាន់កាំភ្លើងត្រូវបានសន្តិសុខចាប់ខ្លួន ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលចាប់ខ្លួនបាននោះឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ បានបើកការបាញ់ប្រហារលើលោក Shinzo Abe នៅម៉ោង ១១ និង ៣០ នាទីព្រឹក ហើយប៉ូលិសក៏បានចោទប្រកាន់ខ្មាន់កាំភ្លើងពីបទប៉ុនប៉ងមនុស្សឃាត និង​បានដកហូតកាំភ្លើង​មួយ​ដើមផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទីបំផុតស្គាល់ឈ្មោះ និងអាយុខ្មាន់កាំភ្លើងបាញ់លោក Abe

ចុចអាន ៖ លោក Abe ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម