ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពថ្មីទៀតរបស់ខ្មាន់កាំភ្លើង ដែលធ្វើឃាតលោក Abe
បុរសដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប៉ូលិសថា ដំបូងឡើយគាត់គ្រោងវាយប្រហារមេដឹកនាំក្រុមសាសនា ដែលគាត់ជឿថា បានធ្វើឲ្យម្តាយរបស់គាត់ត្រូវក្ស័យធនតាមរយៈការបរិច្ចាគ។

លោក Tetsuya Yamagami អាយុ ៤១ ឆ្នាំក៏បានសារភាពផងដែរថា គាត់មានចេតនាសម្លាប់ លោក Abe ដោយជឿថា អតីតនាយករដ្ឋមន្ត្រីរូបនេះ បានជួយផ្សព្វផ្សាយឲ្យក្រុមនេះនៅក្នុងប្រទេសជប៉ុន។
ជនសង្ស័យបានទៅតាមលោក Abe នៅទីតាំងជាច្រើន មុនការបោះឆ្នោតសភា ថ្ងៃអាទិត្យទី១០ខែកក្កដានេះ។

លោក អាបេ ត្រូវបានគេប្រកាសថា ស្លាប់កាលពីថ្ងៃសុក្រ ប្រហែលប្រាំម៉ោងបន្ទាប់ពីត្រូវបានបាញ់ អំឡុងពេលថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុង Nara ខណៈលោក Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Yamagami បានបដិសេធថា គាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋទេ តែនេះដោយសារតែគាត់ប្រឆាំងទៅនឹងជំនឿនយោបាយរបស់លោក Abe ប៉ុណ្ណោះ។

ប៉ូលិសបានឆែកឆេរផ្ទះរបស់គាត់កាលពីថ្ងៃសុក្រ ដោយរកឃើញវត្ថុ ដែលគេជឿថា ជាគ្រឿងផ្ទុះ និងកាំភ្លើងច្នៃដោយខ្លួនឯង។
លោក Yamagami បច្ចុប្បន្នជាមនុស្សគ្មានការងារធ្វើ។ គាត់ធ្វើការនៅរោងចក្រមួយក្នុងតំបន់ Kansai ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២០ ប៉ុន្តែគាត់បានលាឈប់កាលពីខែឧសភាឆ្នាំនេះ។ ពីមុន គាត់ក៏ជាសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រប្រហែល ៣ឆ្នាំរហូតដល់ខែសីហា ២០០៥ផងដែរ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kyodo
ចុចអាន៖ ក្រោយធ្វើកោសល្យវិច័យ ប៉ូលិស បញ្ជាក់មូលហេតុ នាំឲ្យលោក Abe បាត់បង់ជីវិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង