Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរី រងការគំរាម បន្ទាប់ពីលោក Abe ត្រូវគេបាញ់សម្លាប់

បានផុស

នៅ

បុរសអាយុ ៤៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រទី០៨ខែកក្កដា ពីបទសង្ស័យថា គាត់ជាប់ពាក់ព័ន្ធក្នុងការញុះញង់ឲ្យមានអំពើហិង្សាលើនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong។

នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong

ប៉ូលិសនិយាយថា ពួកគេបានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៣:១០ រសៀលថ្ងៃសុក្រ ទាក់ទងនឹងការគំរាមកំហែង ញុះញង់ឲ្យមានអំពើហិង្សាលើនាយករដ្ឋមន្ត្រី។

ការគំរាមកំហែងនេះ គឺធ្វើឡើងនៅក្នុងការ Comment លើទំព័រ Facebook របស់ CNA ដែលបង្ហោះអំពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។

តាម​រយៈ​ការ​ស៊ើប​អង្កេត​ មន្ត្រី​ពី​នាយកដ្ឋាន​នគរបាល​កណ្តាលសិង្ហបុរី ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើ​ Facebook​ បាន។

ប៉ូលិសនិយាយថា បុរសម្នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៥ម៉ោងបន្ទាប់ពីទទួលបានរបាយការណ៍។ ប៉ូលិសបន្ថែមថា Laptop មួយគ្រឿង Tablet មួយគ្រឿង និងទូរសព្ទដៃ ៤គ្រឿង ត្រូវបានរឹបអូស ខណៈការស៊ើបអង្កេតកំពុងបន្ត។

គួរបញ្ជាក់ថា នៅសិង្ហបុរី ជនណាដែលត្រូវបានកាត់ទោសពីបទល្មើស នៃការបង្កើត ឬការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិច ដែលញុះញង់ឲ្យមានអំពើហិង្សា គឺអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅប្រាំឆ្នាំ ឬពិន័យជាប្រាក់ ឬទាំងពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កាលបរិច្ឆេទ រៀបចំពិធីបុណ្យសពលោក Abe ត្រូវបានប្រកាស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម