Connect with us

ព័ត៌មានអន្ដរជាតិ

គីឡូធ្ងន់ ៤ រូបទៀតចូលរួមប្រកួតប្រជែងស្នងតំណែងលោក Boris Johnson

បានផុស

នៅ

បេក្ខជនចំនួន ៤ រូបទៀតមកពីគណបក្សអភិរក្សនិយមបានចូលរួមប្រកួតប្រជែងបោះឆ្នោតដើម្បីស្នងតំណែងរបស់លោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍លេខាធិការដឹកជញ្ជូនលោក Grant Shapps, រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Nadhim Zahawi និងអតីតរដ្ឋមន្ត្រី Jeremy Hunt និងលោក Sajid Javid បានក្លាយជាសមាជិកសភាបក្សអភិរក្សចុងក្រោយគេដែលប្រកាសជាផ្លូវការសម្រាប់ការប្រកួតប្រជែងនេះ ។

លោក Shapps បានប្រាប់កាសែត Sunday Times ថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងបង្កើតថវិកាសង្គ្រោះបន្ទាន់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក ពោលនឹងកាត់បន្ថយពន្ធសម្រាប់អ្នកដែលងាយរងគ្រោះបំផុត និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនដែលមានការប្រើប្រាស់ថាមពលខ្ពស់ ។

ដោយឡែកលោក Jeremy Hunt អតីតរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីសុខាភិបាល ដែលបានចាញ់ឆ្នោតលោក Johnson កាលពីឆ្នាំ ២០២៩ និងលោក Sajid Javid អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសុខាភិបាល បាននិយាយដូចគ្នាថា ក្នុងនាមជាមេដឹកនាំ ពួកគេនឹងកាត់បន្ថយពន្ធសាជីវកម្មដល់ ១៥ ភាគរយ ។

ទន្ទឹមនោះកាសែត Daily Mail បានរាយការណ៍នៅអាទិត្យនេះថា ចំណែករដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss ក៏នឹងចាប់ផ្តើមយុទ្ធនាការរបស់លោស្រីនៅថ្ងៃចន្ទ ជាមួយនឹងគោលការណ៍កាត់បន្ថយពន្ធ និងដោះស្រាយវិបត្តិតម្លៃនៃការរស់នៅជាដើម ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានបេក្ខភាពដែលជាគូប្រជែងផ្លូវការចំនួន ៨ រូបហើយ ខណៈយ៉ាងហោចណាស់ ២ នាក់ទៀតក៏រំពឹងថានឹងចូលរួមក្នុងការឈរឈ្មោះបោះឆ្នោតនេះផងដែរ ខណៈគណបក្ស​អភិរក្សនិយមកំពុងញាប់ដៃញាប់ជើង​កំណត់​ច្បាប់ និង​ពេលវេលា​ពិតប្រាកដ​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​លោក Johnson ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែង​ពី​គណបក្សដោយខ្លួនឯង ​៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ រឿង៥យ៉ាង នាំលោក Boris Johnson ធ្លាក់ចេញពីតំណែង នាយករដ្ឋមន្ត្រី អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម