ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់មូលហេតុបណ្ដេញឯកអគ្គរដ្ឋទូត អ៊ុយក្រែន ប្រចាំប្រទេសចំនួន ៥
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការបណ្តេញឯកអគ្គរដ្ឋទូតរបស់ទីក្រុងកៀវប្រចាំនៅប្រទេសចំនួន ៥ គឺជាការផ្លាស់ប្ដូរ ហើយគ្មានរឿងអ្វីចម្លែកនោះទេ ។
លោក Zelensky បានប្រកាសនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនថា “ការបណ្ដេញឯកអគ្គរដ្ឋទូតជាន់ខ្ពស់មួយចំនួនរបស់ប្រទេស គឺជាទិសដៅផ្លាស់ប្ដូររបស់រដ្ឋាភិបាលរបស់យើង ហើយវាជារឿងធម្មតាសម្រាប់ការអនុវត្តផ្នែកការទូត” ។

រហូតមកដល់ពេលនេះលោកប្រធានាធិបតី Zelensky មិនបានបញ្ជាក់ទេថាតើឯកអគ្គរដ្ឋទូតដែលត្រូវបណ្ដេញចេញទាំងនោះនឹងត្រូវបានតែងតាំងមុខតំណែងថ្មីឬយ៉ាងណានោះ ។
គួរបញ្ជាក់ថា អ្នកដែលត្រូវបណ្តេញចេញនោះរួមមានឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាល្លឺម៉ង់ ឥណ្ឌា សាធារណរដ្ឋឆេក ន័រវេស និងហុងគ្រី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក ផ្ដល់ជំនួយយោធាថ្មីរាប់លានដុល្លារទៀតឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ