ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់១៥នាក់ ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី លើអគារលំនៅដ្ឋាន អ៊ុយក្រែន
ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន១៥នាក់ បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារទៅលើអគារលំនៅដ្ឋានមួយក្នុងទីក្រុង Chasiv Yar ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ទី០៩ខែកក្កដា។
សាខាក្នុងស្រុក នៃសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែន បាននិយាយនៅលើ Facebook ថា “ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ សាកសពចំនួន ១៥នាក់ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ហើយមនុស្ស ៥ នាក់ត្រូវបានទាញចេញពីគំនរបាក់បែកទាំងរស់”។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងធ្វើឡើង បន្ទាប់ពីមីស៊ីលរុស្ស៊ី បានបំផ្លាញអគារផ្ទះល្វែងកម្ពស់ប្រាំជាន់។
លោក Pavlo Kyrylenko អភិបាលនៃតំបន់ Donetsk បាននិយាយថា មនុស្សចំនួន៣០នាក់ នៅតែជាប់ក្នុងគំនរបាក់បែក ក្រោយការវាយប្រហារ។
គួរបញ្ជាក់ថា Chasiv Yar ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kramatorsk ដែលជាទីក្រុងមួយ ត្រូវបានគេរំពឹងថា ជាគោលដៅសំខាន់សម្រាប់កងកម្លាំងរុស្ស៊ីដែលកំពុងឆ្ពោះដំណើរទៅទិសខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អង់គ្លេស ចាប់ផ្តើមបង្វឹកទាហានអ៊ុយក្រែន ក្នុងកម្មវិធីបណ្តុះបណ្តាលយោធាថ្មី
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?