Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សរបស់លោក Abe ទទួលជ័យជម្នះធំធេង ក្នុងការបោះឆ្នោតសភា (មានវីដេអូ)

បានផុស

នៅ

ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានទទួលជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃអាទិត្យទី១០ខែកក្កដា។

គណបក្សប្រជាធិបតេយ្យសេរី (LDP) អាចឈ្នះបានច្រើនជាងពាក់កណ្តាលអាសនៈ ដោយមិនចាំបាច់មានជំនួយពីដៃគូសម្ព័ន្ធរបស់ខ្លួនគឺគណបក្ស Komeito។

លោកនាយករដ្ឋមន្ត្រី Kishida Fumio កាលពីយប់ថ្ងៃអាទិត្យ បាននិយាយថា លោកអរគុណចំពោះលទ្ធផលនេះ។ លោកសន្យាថា នឹងដោះស្រាយបញ្ហាធំបំផុតដែលប្រទេសកំពុងប្រឈមមុខ រួមទាំងជំងឺរាតត្បាត ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងតម្លៃទំនិញកើនឡើងផងដែរ។ លោកក៏​បាន​ប្ដេជ្ញាផងដែរថា នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​រស់​ឡើង​វិញ។

កម្លាំងប្រឆាំងដ៏សំខាន់គឺគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ បានបាត់បង់អាសនៈនៅក្នុងសភាជាន់ខ្ពស់ ក្រោមការកាន់កាប់របស់មេដឹកនាំថ្មីគឺលោក Izumi Kenta។

ក្រុមចម្រុះដែលកំពុងកាន់អំណាច និងគណបក្សពីរផ្សេងទៀត គឺ Nippon Ishin Japan Innovation Party និងគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន បានគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញ។ បើរួមគ្នា ឥឡូវនេះ ពួកគេគ្រប់គ្រងច្រើនជាងពីរភាគបីនៃអាសនៈរបស់សភា។

សំឡេងភាគច្រើន ពីរភាគបី គឺចាំបាច់នៅក្នុងសភាទាំងពីរ ដើម្បីរៀបចំការធ្វើប្រជាមតិជាតិ លើសំណើវិសោធនកម្មមួយ។ LDP ជឿថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ដែលមិនធ្លាប់ត្រូវបានធ្វើវិសោធនកម្ម គួរតែកែប្រែឲ្យសមស្របទៅនឹងសម័យកាល។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី Abe ​​Shinzo ត្រូវ​បាន​គេបាញ់សម្លាប់ ​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ។ លោក Kishida បាន​ហៅ​ទង្វើនោះ​ថា ​ជាបញ្ហា​ប្រឈម​ហិង្សា​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ជប៉ុន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អ្នកបាញ់ប្រហារលោក Abe បានឆែកមើល YouTube ដើម្បីផលិតកាំភ្លើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំងឺអេដស៍
ព័ត៌មានជាតិ១៨ នាទីutes មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម