Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកគណបក្សប្រេស៊ីល ត្រូវបាញ់សម្លាប់ក្នុងថ្ងៃខួបកំណើត

បានផុស

នៅ

មន្ត្រីក្នុងតំបន់ មកពីគណបក្សប្រឆាំងឆ្វេងនិយមប្រេស៊ីល (PT) ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ទី០៩ខែកក្កដា ដោយឆ្មាំពន្ធនាគារសហព័ន្ធ ដែលស្រែកគាំទ្រប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro។

លោក Marcelo Arruda ដែលជាឆ្មាំក្រុង និងជាមន្ត្រីគណបក្ស PT កំពុងប្រារព្ធពិធីខួបកំណើតរបស់គាត់ក្នុងទីក្រុង Foz de Iguacu នៃរដ្ឋ Parana នៅពេលលោក Jorge Jose da Rocha Guaranho ចូលក្នុងព្រឹត្តិការណ៍នោះ ហើយបានបាញ់សម្លាប់គាត់តែម្តង។

លោក Arruda ​ក៏​​បាញ់​តប​វិញ​ដោយ​សម្លាប់លោក Guaranho ផងដែរខណៈករណីនេះ ត្រូវបានគេជឿជាក់ថា ពាក់ព័ន្ធនឹងជម្លោះនយោបាយ។

លោក Marcelo Arruda

ការស្លាប់របស់បុរសទាំងពីរ បានកើតឡើង មុនការបោះឆ្នោតខែតុលា ដែលមនុស្សជាច្រើនគិតទុកជាមុនថា នឹងក្លាយទៅជារឿងដ៏អាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីល ដែលញាំញីដោយជម្លោះនយោបាយ។

អតីតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva គឺជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស PT ហើយតាមការស្ទង់មតិនាពេលបច្ចុប្បន្ន គាត់កំពុងមានសំឡេងនាំមុខលោក Bolsonaro។

លោក Bolsonaro ដែល​បាន​ប្រឆាំង​លោក Lula និង​សម្ព័ន្ធមិត្ត​ឆ្វេងនិយម​របស់​គាត់​ជាយូរ​មក​ហើយនោះ តែងតែបំផុត​គំនិត​មិន​ទទួល​យក​ការ​ចាញ់​ឆ្នោតណាមួយ ​ដោយ​លើក​ឡើង​ពី​​ការ​លួច​បន្លំ​ការបោះឆ្នោត និង​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិក។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Bolsonaro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោក Abe ត្រូវគេបាញ់អំឡុងពេល ថ្លែងសុន្ទរកថា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម