ព័ត៌មានអន្ដរជាតិ
កាសែត New York Times ៖ អាមេរិក និងសម្ព័ន្ធមិត្ត ជិតអស់ជំនួយគាំទ្រដល់ អ៊ុយក្រែន ហើយ (មានវីដេអូ)
កាសែត The New York Times រាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតអស់ជំនួយគាំទ្រដល់អ៊ុយក្រែនហើយ ហើយនឹងមិនអាចរក្សាកម្រិតនៃការគាំទ្រនាពេលបច្ចុប្បន្នរបស់ពួកគេទៅដល់រដ្ឋាភិបាលទីក្រុងកៀវសម្រាប់រយៈពេលដ៏យូរទៀតនោះទេ ។

កាសែតបានចុះផ្សាយទៀតថា ថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសពីការផ្ដល់ជំនួយយោធាថ្មីចំនួន ៤០០ លានដុល្លារបន្ថែមទៀត ក៏ដូចជាប្ដេជ្ញានឹងឈរជាមួយអ៊ុយក្រែនជារៀងរហូតតាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែគ្មាននរណាម្នាក់រំពឹងថា អាមេរិកនឹងមានការគាំទ្រនូវទឹកប្រាក់រាប់ពាន់លានដុល្លារដល់អ៊ុយក្រែនទៀតនោះទេ នៅពេលដែលកញ្ចប់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោនដែលកំណត់ក្នុងទំហំទឹកប្រាក់ ៥៤ ពាន់លានដុល្លារ អស់ពីឃ្លាំងនោះ ។
ទន្ទឹមនោះក្រុមមន្ត្រីបានសារភាពប្រាប់កាសែត The New York Times ថា ស្តុកអាវុធរបស់អាមេរិក និងអឺរ៉ុបនឹងធ្លាក់ចុះ ហើយអស់ពីឃ្លាំងនៅពេលណាមួយ ហើយវាក៏នឹងពិបាកសម្រាប់ការផ្គត់ផ្គង់ក្នុងកម្រិតកំណត់ បន្ទាប់ពីជំនួយយោធាសម្រាប់អ៊ុយក្រែនដែលអនុម័តដោយសភាអាមេរិក មានរយៈពេលរហូតដល់ត្រីមាសទី ២ នៃឆ្នាំក្រោយ ។

គួររំឭកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk បានអំពាវនាវសុំជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។
ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ផ្ដល់ជំនួយយោធាថ្មីរាប់លានដុល្លារទៀតឲ្យ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត