ព័ត៌មានអន្ដរជាតិ
មកដឹងចន្លោះពេលដែលជនដៃដល់បាញ់គ្រាប់ទី ២ សម្លាប់លោក Abe
ប៉ូលិសជប៉ុនបាននិយាយថា ចន្លោះពេលនៃការបាញ់ចេញគ្រាប់ទី ២ បន្ទាប់ពីគ្រាប់ទី ១ របស់ជនដៃដល់លើការវាយប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo គឺជិត ៣ វិនាទី ។

ទន្ទឹមនោះ អាជ្ញាធរអនុវត្តច្បាប់របស់ប្រទេសជប៉ុនបាននិយាយថា មន្ត្រីប៉ូលិសដែលយាមកាមលោក Abe បានបរាជ័យក្នុងការអនុវត្តតាមពិធីសារដើម្បីការពារឥស្សរជនជាន់ខ្ពស់ពីការវាយប្រហារដោយកាំភ្លើងក្នុងស្ថានភាពបែបនេះ ។
អាជ្ញាធរបានប្រាប់ទូរទស្សន៍ NHK ថា មន្ត្រីគួរតែរុញលោក Abe ឲ្យក្រាបដល់ដី និងចូលមកនៅជុំវិញដើម្បីការពារលោក បន្ទាប់ពីការបាញ់ចេញគ្រាប់ទី ១ ហើយបន្ទាប់មកនាំលោកទៅកាន់យានជំនិះ ឬកន្លែងសុវត្ថិភាពផ្សេងទៀត ។

អាជ្ញាធរបានបញ្ជាក់ទៀតថា ជនដៃដល់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំបានដើរចូលទៅជិតអតីតនាយករដ្ឋមន្ត្រីពីខាងក្រោយ ហើយបានបើកការបាញ់ប្រហារ ២ គ្រាប់មកលើលោក Abe នៅចម្ងាយជាច្រើនម៉ែត្រ ។
គួរបញ្ជាក់ថា លោក Abe ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ពីខាងក្រោយកាលពីថ្ងៃសុក្រ ខណៈដែលលោកកំពុងធ្វើសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតលើដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami ដែលជាអ្នករស់នៅទីក្រុង Nara នោះតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ខ្មាន់កាំភ្លើងធ្លាប់បរាជ័យផែនការសម្លាប់លោក Abe ម្ដងហើយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង