ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះលោក ប្រាយុទ្ធ កាន់ទុក្ខលោក អាបេ និងបញ្ជាឲ្យបង្ហូតទង់ជាតិ ពាក់កណ្ដាលដងទូទាំងប្រទេស
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល និងសហគ្រាសរដ្ឋទាំងអស់នៅទូទាំងប្រទេស ឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងរយៈពេល ១ ថ្ងៃគឺនៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ។

ទន្ទឹមនោះលោក ថាណាខន អ្នកនាំពាក្យប្រចាំទីស្តីការនាយករដ្ឋមន្ត្រីបានឲ្យដឹងថា បន្ទាប់មកលោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើដំណើរទៅចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខនៅស្ថានទូតជប៉ុនប្រចាំប្រទេសថៃនៅថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២ ផងដែរ ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំដើរចូលបាញ់សម្លាប់ពីខាងក្រោយ អំឡុងពេលលោកថ្លែងសុន្ទរកថាតាមដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់នៅនឹងកន្លែងកើតហេតុផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Matichon
ចុចអាន ៖ មកដឹងចន្លោះពេលដែលជនដៃដល់បាញ់គ្រាប់ទី ២ សម្លាប់លោក Abe

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ