Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នក​ស្លាប់ក្នុង​ការ​វាយប្រហារ​ដោយ​ ​រ៉ុកកែត​របស់​រុ​ស្ស៊ី​ លើ​ប្លុកផ្ទះល្វែងអ៊ុយក្រែន ​កើន​ដល់​៣០​នាក់

បានផុស

នៅ

មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតរបស់រុស្ស៊ី លើប្លុកផ្ទះល្វែងមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានកើនឡើងដល់៣០នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងអគារបាក់បែក។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យរបស់លោក Zelenskyy ក៏បាននិយាយដែរថា ក្រុមអ្នកជួយសង្គ្រោះឥឡូវនេះ បានបោសសម្អាត ៦៥ ភាគរយនៃកម្ទេចកម្ទី នៅសេសសល់នៃអគារកម្ពស់ប្រាំជាន់ ដែលបានដួលរលំកាលពីល្ងាចថ្ងៃសៅរ៍ទី០៩ខែកក្កដា ក្នុងទីក្រុង Chasiv Yar នៃតំបន់ Donetsk ។

រុស្ស៊ី ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល ​ជា​ផ្នែក​មួយ​នៃ​ការ​វាយលុក​របស់​ខ្លួន។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា “អាវុធបាញ់ចេញពីដីគោក បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ន នៃអង្គភាពការពារដែនដីអ៊ុយក្រែនក្នុងទីក្រុង Chasiv Yar”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អ៊ុយក្រែន គ្រោងប្រមូលកម្លាំងប្រយុទ្ធ ១លាននាក់ និង ប្រើ សព្វាវុធ លោកខាងលិច ដើម្បី វាយយក ទឹកដី មកវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៥១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម