Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមានថា ​​អាស៊ី​អាគ្នេយ៍ កំពុង​ក្លាយ​ជា​កូនអុក របស់មហាអំណាច (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ គួរតែចៀសវាងការក្លាយជាកូនអុករបស់ “មហាអំណាច” ហើយមិនគួរបង្កជម្លោះគ្នាទៅវិញទៅមកនោះទេ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការដកស្រង់សម្តីដោយរ៉យទ័រ, លោក Wang បាននិយាយនៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទទី១១ខែកក្កដាថា “យើងគួរតែការពារតំបន់នេះ ពីផែនការភូមិសាស្ត្រនយោបាយ។ អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់យើង”។

លោក Wang បាន​ធ្វើ​ការ​អត្ថាធិប្បាយបែបនេះ ​ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​​អាស៊ាន ដែល​ជា​ប្លុក​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​តំបន់មានសមាជិក​ដប់​ប្រទេសនៅ​តំបន់​អាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

លោកនិយាយថា ប្រទេសនានាគួរតែគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាជាងមានបំណងចង់ប្រឆាំង ឬទប់ទល់នឹងភាគីម្ខាងទៀត។

កាលពីខែមីនា លោក Wang បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើត អង្គការណាតូថ្មី នៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កភាពតានតឹងក្នុងតំបន់។ លោកលើកឡើងថា “អាស៊ីប៉ាស៊ីហ្វិក គឺជាទឹកដីដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ មិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយឡើយ”។

ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ពីអ្នកការទូតកំពូលរបស់ចិនរូបនេះ​ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឲ្យអាស៊ាន ដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយនៃប្លុកនេះ និងជាកន្លែងដែលយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។

លោក Blinken បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ខ្ញុំគិតថាប្រទេសអាស៊ានទាំងអស់ ត្រូវតែទទួលខុសត្រូវចំពោះរបបនេះ ដើម្បីបន្តទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ការដោះលែងអ្នកទោសនយោបាយ និងការស្តារមាគ៌ាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ឡើងវិញ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ស្តីឲ្យ ណាតូ ខ្លាំងៗ ថា បង្កើត ជម្លោះ និង បញ្ឆេះ សង្រ្គាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម