Connect with us

ព័ត៌មានអន្ដរជាតិ

ជនដៃដល់សារភាពទៀតថា គុំសម្លាប់លោក Abe តាំងពីមួយឆ្នាំមុនមកម្ល៉េះ

បានផុស

នៅ

ប្រភពស៊ើបអង្កេតបាននិយាយថា ជនដៃដល់នៅក្នុងការធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានសារភាពទៀតថា រូបគេបានដាក់ចិត្តសម្លាប់លោក Abe តាំងពីមួយឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមិនមានឱកាសចូលទៅកៀក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នជនដៃដល់ឈ្មោះ Yamagami Tetsuya កំពុងត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់សង្ស័យបាញ់សម្លាប់លោក Abe ខណៈពេលដែលគាត់កំពុងថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតតាមដងផ្លូវនៅទីក្រុង Nara កាលពីថ្ងៃសុក្រ ។

ទន្ទឹមនោះ ជនដៃដល់អាយុ ៤១ ឆ្នាំនៅតែបានប្រាប់អ្នកស៊ើបអង្កេតដដែរថា ហេតុផលចំពោះការបាញ់ប្រហារនេះគឺមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ គឺដោយសារតែលោក Abe ជាប់ពាក់ព័ន្ធនឹងក្រុមសាសនាដែលខ្លួនស្អប់ ។

កន្លងមកជនដៃដល់ក៏ធ្លាប់បានសារភាពដែរថា រូបគេបានបរាជ័យផែនការសម្លាប់លោក Abe ម្ដងរួចមកហើយ អំឡុងពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះធ្វើយុទ្ធនាការមួយនៅភាគខាងលិចនៃទីក្រុង Okayama ពោលមួយថ្ងៃមុនហេតុការណ៍កើតឡើងនៅទីក្រុង Nara ។

Yamagami បានប្រាប់ប្រភពស៊ើបអង្កេតថា ប៉ុន្មានថ្ងៃមុនការបាញ់សម្លាប់លោក Abe នៅទីក្រុង Nara អំឡុងពេលគាត់កំពុងថ្លែងសុន្ទរកថាលើដងផ្លូវ, រូបគេបានទៅទីក្រុង Okayama ក្នុងគោលបំណងសម្លាប់អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះ ប៉ុន្តែជនដៃដល់គិតថា មានការពិបាក ដោយសារតែច្រកចូលបរិវេណឃោសនារបស់លោក Abe គឺមានការត្រួតពិនិត្យ និងឆែកឆេរតឹងរ៉ឹង ។

ប្រភពបាននិយាយថា ក្នុងបរិវេណឃោសនានៅទីក្រុង Okayama, អ្នកចូលរួមត្រូវសរសេរឈ្មោះ និងអាសយដ្ឋានរបស់ពួកគេ នៅពេលចូល ។ ជាក់ស្តែង Yamagami មានការគិតច្បាស់លាស់ ហើយមិនបានចូលទៅក្នុងកន្លែងនោះទេ ដោយសារមិនបានសរសេរ ឬចុះឈ្មោះសម្រាប់ចូលរួមព្រឹត្តិការណ៍នោះ ដូច្នេះជនសង្ស័យអាចរង់ចាំឱកាសសម្លាប់អតីតនាយករដ្ឋមន្ត្រីមួយរយៈសិន ដើម្បីស្វែងរកកន្លែងងាយស្រួល និងត្រឹមត្រូវដើម្បីសម្រេចផែនការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ ក្រៅពីលោក Abe តើអ្នកនយោបាយល្បីឈ្មោះរូបណាខ្លះទៀតត្រូវធ្វើ ឃាតអង្រួនពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម