ព័ត៌មានអន្ដរជាតិ
អាមេរិក ថា អ៊ីរ៉ង់ បញ្ជូនយន្តហោះដ្រូនប្រដាប់អាវុធរាប់រយគ្រឿងឲ្យ រុស្ស៊ី ទុកប្រើនៅ អ៊ុយក្រែន
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់គ្រោងនឹងផ្គត់ផ្គង់យន្តហោះដ្រូនមានសមត្ថភាពផ្ទុកសព្វាវុធរាប់រយគ្រឿងឲ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន តាមពេលវេលាកំណត់ដ៏ឆាប់រហ័សមួយ ។

ទន្ទឹមនោះលោក Sullivan បាននិយាយទៀតថា សហរដ្ឋអាមេរិកក៏មានព័ត៌មានដែលបង្ហាញពីអ៊ីរ៉ង់កំពុងត្រៀមចាប់ផ្តើមហ្វឹកហ្វឺនកងកម្លាំងរុស្ស៊ីដើម្បីដាក់ពង្រាយយន្តហោះដ្រូននៅដើមខែនេះផងដែរ ។
លោកបញ្ជាក់ថា ផែនការទាំងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ ស្របពេលមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកម្ទេចឃ្លាំងអាវុធអាមេរិកនៅអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួសបន្ថែមទៀត ។

ជនស៊ីវិលនៅភាគខាងកើតអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងសង្គ្រាមដែលចាប់ផ្ដើមពីចុងខែកុម្ភៈមក ខណៈកាលពីពេលថ្មីៗនេះកងកម្លាំងរុស្ស៊ីក៏បានបាញ់មីស៊ីលកម្ទេចប្លុកផ្ទះល្វែងមួយកន្លែងនៅទីក្រុង Chasiv Yar កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះក៏កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងអគារបាក់បែកផងដែរ ។
បើទោះជាយ៉ាងនេះក្ដី រុស្ស៊ីនៅតែបដិសេធម្តងហើយម្តងទៀតចំពោះការកំណត់គោលដៅជនស៊ីវិល ជាផ្នែកមួយនៃការវាយលុករបស់ខ្លួន ខណៈដែលអាវុធបាញ់ចេញពីដីគោកហោះទៅទីក្រុង Chasiv Yar គឺកំណត់គោលដៅបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃអង្គភាពការពារដែនដីអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក និងសម្ព័ន្ធមិត្ត ជិតអស់ជំនួយគាំទ្រដល់ អ៊ុយក្រែន ហើយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត