Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ ឥណ្ឌា នឹងវ៉ាដាច់ ចិន ជាប្រទេស មានប្រជាជនច្រើនបំផុត លើពិភពលោក (មានវីដេអូ)

បានផុស

នៅ

ឥណ្ឌា នឹងក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅឆ្នាំក្រោយ ដោយវ៉ាដាច់ប្រទេសចិនដែលមានប្រជាជនចំនួន ១.៤ ពាន់លាននាក់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹមខែវិច្ឆិកា ភពផែនដីនឹងមានប្រជាជនប្រមាណ ៨ពាន់លាននាក់ ប៉ុន្តែកំណើនប្រជាជនមិនលឿនដូចពីមុនទេ។

UN និយាយថា ឥឡូវនេះ កំណើនប្រជាជនស្ថិតក្នុងអត្រាយឺតបំផុត ចាប់តាំងពីឆ្នាំ១៩៥០មក ហើយត្រូវបានកំណត់ថា នឹងឈានដល់កម្រិតកំពូល នៅអំឡុងទសវត្សរ៍ឆ្នាំ២០៨០ ដោយមានប្រជាជនប្រហែល ១០.៤ពាន់លាននាក់។

ប៉ុន្តែ​ចំនួន​ប្រជាជន​លើ​ពិភពលោក ​កំពុង​កើន​ឡើង​មិន​ស្មើ​គ្នានោះទេ។

កំណើនជាងពាក់កណ្តាលដែលយើងនឹងឃើញនារយៈពេល ៣០ ឆ្នាំខាងមុខ នឹងកើតឡើងនៅក្នុងប្រទេសចំនួន ៨ ប៉ុណ្ណោះគឺ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី។

ទន្ទឹមនឹងនេះដែរ ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតមួយចំនួនរបស់ពិភពលោក កំពុងមើលឃើញការថយចុះចំនួនប្រជាជនរួចទៅហើយ ខណៈដែលអត្រានៃការមានកូនបានធ្លាក់ចុះក្រោម ២.១។ របាយការណ៍ដដែលនិយាយថា នៅក្នុងប្រទេសចំនួន៦១ ចំនួនប្រជាជននឹងធ្លាក់ចុះយ៉ាងហោចណាស់ ១% នាឆ្នាំ២០៥០។

ក្នុងនាមជាប្រទេសមានអត្រាមានកូនទាបបំផុតមួយនៅលើពិភពលោក ពោលគឺ១.១៥, ប្រទេសចិនបានប្រកាសថា ចំនួនប្រជាជនរបស់ខ្លួននឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ ពោលគឺលឿនជាងការគិតពីមុន។ រឿងនេះកើតឡើង ថ្វីបើប្រទេសចិន បានបោះបង់ចោលគោលនយោបាយកូនតែមួយរបស់ខ្លួននៅឆ្នាំ ២០១៦ និងណែនាំការលើកទឹកចិត្តឲ្យគូស្វាមីភរិយាយកកូនពីរនាក់ឬច្រើនជាងនេះក៏ដោយ។

ដោយសារចំនួនប្រជាជនឥណ្ឌាបន្តកើនឡើង វាស្ទើរតែប្រាកដណាស់ថា ឥណ្ឌានឹងវ៉ាដាច់ ចិន ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឥណ្ឌា ចេញតួលេខស្លាប់ដោយកូវីដថ្មី មុនពេល WHO ចេញថ្ងៃព្រហស្បតិ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៣ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម១៧ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម