ព័ត៌មានអន្ដរជាតិ
ខណៈកំពុងទប់ស្កាត់រោគរាតត្បាតក្លាយពូជប្រភេទថ្មី អង់គ្លេសរាយការណ៍ពីករណីឆ្លង និងស្លាប់ដោយសារកូវីដកាន់តែច្រើន
ប្រទេសអង់គ្លេសបានរាយការណ៍ពីចំនួនជាកំណត់ត្រាថ្មីនៃករណីឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីជំងឺរាតត្បាតក្លាយពូជប្រភេទថ្មី ។
តួលេខផ្លូវការបានបង្ហាញថាមានករណីឆ្លងថ្មីចំនួន ៣៦,៨០៤ ករណី និងមានអ្នកស្លាប់ ៦៩១ នាក់បន្ថែមទៀតក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដែលទាំងនេះកើនឡើងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ។

ទន្ទឹមនោះលោកនាយករដ្ឋមន្រ្តី Boris Johnson និងទីប្រឹក្សាយោបល់វិទ្យាសាស្ត្ររបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍ថា ជំងឺកូវីដ ១៩ ក្លាយពូជប្រភេទថ្មីដែលអាចមានប្រសិទ្ធភាពចម្លងរហូតដល់ទៅ ៧០ ភាគរយកំពុងរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសអង់គ្លេស ទោះបីជាវាមិនត្រូវបានគេគិតថាមានគ្រោះថ្នាក់ដល់ជីវិត ឬបង្កឲ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ ។
ចាប់តាំងពីពេលនោះមកអាជ្ញាធរបានដាក់ចេញនូវវិធានការណ៍រឹតបន្តឹងសង្គមសម្រាប់ទីក្រុងឡុងដ៍ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស និងប្រទេសវែលស៍ ខណៈដែលផែនការបន្ធូរបន្ថយនៅថ្ងៃបុណ្យណូអែលនៅទូទាំងប្រទេសត្រូវបានគេកាត់បន្ថយ ឬបោះបង់ចោលទាំងស្រុង ។

ស្របពេលជាមួយនេះប្រទេសជាច្រើនក៏បានបិទព្រំប្រទល់របស់ពួកគេជាមួយប្រទេសអង់គ្លេសផងដែរដោយសារតែមានការព្រួយបារម្ភអំពីការវិវត្តនៃជំងឺកូវីដ ១៩ ក្លាយពូជប្រភេទថ្មីនេះ ។
ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស្រី Priti Patel បានប្រាប់វិទ្យុ BBC ថា “រដ្ឋមន្រ្តីនានាកំពុងមានសកម្មភាពយ៉ាងខ្លាំងចំពោះការចាត់វិធានការបង្ការដើម្បីលើកទឹកចិត្តប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះអំឡុងពេលបុណ្យណូអែល ។ រដ្ឋាភិបាលមានភាពមមាញឹកពេញមួយឆ្នាំនេះបើគិតពីវិធានការណ៍ទាក់ទងនឹងជំងឺកូវីដ ១៩” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន
ចុចអាន ៖ បន្ទាប់ពីសិង្ហបុរី ពេលនេះប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហាមឃាត់រាល់ជើងហោះហើរមកពីអង់គ្លេស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ