ព័ត៌មានអន្ដរជាតិ
ប្រជាជន ជប៉ុន និយាយលាលោក Abe លើកចុងក្រោយ បន្ទាប់ពីសពដឹក ចេញពីទីក្រុងតូក្យូ
អមដោយអ្នកកាន់ផ្ការាប់រយនាក់ និងទង់រុំដោយខ្សែបូពណ៌ខ្មៅ, ប្រជាជនជប៉ុនបាននិយាយលាលើកចុងក្រោយទៅកាន់លោក Abe Shinzo ដែលធ្លាប់ជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសនេះ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីសប្ដាហ៍មុន ។

ទន្ទឹមនោះ រថយន្តដែលដឹកសពលោក Abe បានចេញដំណើរពីព្រះវិហារ Zojoji កណ្តាលក្រុងតូក្យូនៅរសៀលថ្ងៃអង្គារនេះ ហើយបានឆ្លងកាត់តំបន់ Nagatacho និងកន្លែងសំខាន់ៗផ្សេងទៀតដូចជា ការិយាល័យនាយករដ្ឋមន្ត្រីដែលលោកកាន់រយៈពេល ២ អាណត្តិពីឆ្នាំ ២០១២ ដល់ ២០២០ និងអគារសភាដែលលោក Abe ក្លាយជាសមាជិកសភាវ័យក្មេងនៅឆ្នាំ ១៩៩៣ បន្ទាប់ពីមរណភាពឪពុករបស់លោក ។

ហ្វូងមនុស្សយ៉ាងច្រើនកុះករបានតម្រង់ជួរតាមដងផ្លូវដើម្បីមើលរថយន្តដឹកសពអតីតមេដឹកនាំដែលត្រូវគេសម្លាប់ ។ មនុស្សជាច្រើនបានលើកដៃលាពេលរថយន្តបើកកាត់ ខណៈអ្នកខ្លះទៀតបានឱនក្បាលចុះដើម្បីបង្ហាញការគោរព ។
ស្របពេលជាមួយគ្នានេះ មុនពេលរថយន្តដឹកសពអតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះចេញពីព្រះវិហារ Zojoji ក៏មានពិធីលាគ្នាចុងក្រោយផងដែរនៅក្នុងព្រះវិហារនោះ ដោយមានការចូលរួមពីសាច់ញាតិ មិត្តភ័ក្តិ និងក្រុមការងាររបស់លោក Abe សរុបប្រហែល ២,៥០០ នាក់ ។

គួររំឭកថា លោក Abe ត្រូវបានខ្មាន់កាំភ្លើងវាយប្រហារកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Tetsuya Yamagami អាយុ ៤១ ឆ្នាំបានដើរចូលទៅជិតអ្នកនយោបាយពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ជនដៃដល់សារភាពទៀតថា គុំសម្លាប់លោក Abe តាំងពីមួយឆ្នាំមុនមកម្ល៉េះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង