ព័ត៌មានអន្ដរជាតិ
ញូវយ៉ក ប្រាប់ពលរដ្ឋឲ្យអនុវត្តវិធានការ ៣ចំណុច បើ រុស្ស៊ី វាយប្រហារនុយក្លេអ៊ែរ
ទីក្រុងញូវយ៉ក បានចេញសេចក្តីប្រកាសសេវាសាធារណៈ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ ពោលគឺមួយសប្តាហ៍បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី អះអាងថា លោកពូទីន អាចបំផ្លាញឆ្នេរសមុទ្រខាងកើតរបស់សហរដ្ឋអាមេរិក ឲ្យហ្មត់។

នៅក្នុងឃ្លីបថ្មី ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១១ខែកក្កដា នាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានប្រាប់អ្នកក្រុងញូវយ៉កថា “បើមានការវាយប្រហារនុយក្លេអ៊ែរ។ កុំសួរខ្ញុំថាយ៉ាងណា ឬហេតុអ្វី។ ដូច្នេះតើយើងត្រូវធ្វើអ្វី?”។
អ្នកនាំពាក្យទីក្រុងបានប្រាប់ពលរដ្ឋថា ថ្វីបើលទ្ធភាពនៃឧបទ្ទវហេតុអាវុធនុយក្លេអ៊ែរដែលកើតឡើងនៅក្នុងឬជិតទីក្រុងញូវយ៉កមានកម្រិតទាបក៏ដោយ ប៉ុន្តែវាគឺជារឿងសំខាន់ដែលអ្នកក្រុងញូវយ៉ក ត្រូវដឹងពីវិធានការដើម្បីរក្សាសុវត្ថិភាព”។

អ្នកនាំពាក្យជំរុញឲ្យពួកគេធ្វើតាម វិធានការសាមញ្ញ និងសំខាន់ នៅក្នុងព្រឹត្តិការណ៍មានឧប្បត្តិហេតុបែបនេះ។
វិធានការសាមញ្ញចំនួន៣ សម្រាប់អ្នកក្រុងញូវយ៉កដើម្បីអនុវត្តតាមគឺ “ចូលខាងក្នុងផ្ទះ ស្នាក់នៅខាងក្នុងផ្ទះ និងបន្តតាមដានចំពោះការផ្សព្វផ្សាយអំពីអ្វីដែលត្រូវធ្វើបន្ទាប់”។

ស្របពេលជាមួយគ្នានោះ មានការរំលឹកថា ការស្ថិតនៅក្នុងរថយន្ត មិនមែនជាជម្រើសទេ។ កុំចេញទៅខាងក្រៅ រហូតដល់មន្ត្រីនិយាយថា វាមានសុវត្ថិភាព។
អ្នកនាំពាក្យបន្ត “ប្រសិនបើអ្នកនៅខាងក្រៅបន្ទាប់ពីការផ្ទុះ សូមសម្អាតជាបន្ទាន់។ ដោះសម្លៀកបំពាក់ខាងក្រៅទាំងអស់ចេញ ដើម្បីឲ្យរាងកាយរបស់អ្នកមិនមានធូលី ឬផេះ”។

មនុស្សក៏ត្រូវបានលើកទឹកចិត្តឲ្យទៅបន្ទប់ក្រោមដីផងដែរ ប្រសិនបើពួកគេមាន។
គួរបញ្ជាក់ថា ក្នុងខែឧសភាឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានចេញការគំរាមបាញ់នុយក្លេអ៊ែរដាក់សហរដ្ឋអាមេរិក ដោយអួតអាងថា លោក ពូទីន អាចបំផ្លាញឆ្នេរសមុទ្រខាងកើត និងខាងលិចទាំងមូល ដោយប្រើមីស៊ីលត្រឹមតែបួនគ្រាប់ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នក ស្លាប់ក្នុង ការ វាយប្រហារ ដោយ រ៉ុកកែត របស់ រុ ស្ស៊ី លើ ប្លុកផ្ទះល្វែងអ៊ុយក្រែន កើន ដល់ ៣០ នាក់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ