Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន បង្ហាញមហិច្ឆតា សាងសង់សំណង់លើឋានព្រះចន្ទ

បានផុស

នៅ

ក្រោយអង្គការ NASA គ្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទ នៅចុងទស្សវត្សរ៍នេះ អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្ហាញមហិច្ឆតាសង់សំណង់កម្ពស់ ១,៣០០ហ្វីត (ជាង ៣៩៦ម៉ែត្រ) នៅលើឋានព្រះចន្ទ ដែលសំណង់នេះមានឈ្មោះថា “The Glass” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់ដ៏ធំខ្ពស់មួយនេះ នឹងបង្វិលរៀងរាល់ ២០វិនាទីម្ដង ដើម្បីធ្វើឱ្យទំនាញនៅឋានព្រះចន្ទក្លាយជាទំនាញធម្មតាដូចនៅផែនដី និងអាចឱ្យមនុស្សរស់នៅបាន។

គម្រោង​នេះ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យាល័យ Kyoto និង Kajima Corporation ដែល​ជា​ក្រុមហ៊ុន​សំណង់​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ។ មិនតែប៉ុណ្ណោះ​ អ្នកវិទ្យសាស្ត្រក៏មានផែនការដាំព្រៃឈើ និងសង់ប្រភពទឹកសិប្បនិម្មិត ដើម្បីធ្វើត្រាប់តាមជីវៈចម្រុះដូចនៅផែនដី រួមជាមួយនឹងប្រព័ន្ធដឹកជញ្ជូនដែលហៅថា “Hexagon Space Track System” ផងដែរ។

លោក Yosuke Yamashiki នាយកមជ្ឈមណ្ឌល SIC Human Spaceology នៃសាកលវិទ្យាល័យ Kyoto ផ្ដល់បទសម្ភាសន៍ថា ផែនការបែបនេះ មិនមាននៅក្នុងផែនការអភិវឌ្ឍន៍អវកាសរបស់ប្រទេសដទៃឡើយ​ ពោលគឺជប៉ុនជាប្រទេសទី១ ដែលបង្កើតផែនការនេះឡើងដំបូងគេ។

បន្ថែមពីលើនេះទៀត “The Glass” នឹងអនុញ្ញាតឱ្យមនុស្សធ្វើដំណើរជាអន្តរភពបាន រួមមាន ភពព្រះចន្ទ ភពព្រអង្គារ និងភពផែនដី ហើយមនុស្សអាចត្រឡប់មកផែនដីវិញបានពេលណាក៏បាន។

យ៉ាងណាមិញ ម្ចាស់គម្រោងបានឱ្យដឹងថា “The Glass” នឹងចំណាយពេលជិត ១០០ឆ្នាំដើម្បីសាងសង់ឱ្យរួចរាល់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ចិន​ព្រមានថា ​​អាស៊ី​អាគ្នេយ៍ កំពុង​ក្លាយ​ជា​កូនអុក របស់មហាអំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម