ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស្រីលង្កា ភៀសខ្លួនចេញពីប្រទេស
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស តាមយន្តហោះយោធា ចំពេលមានការតវ៉ាដ៏ធំ ជុំវិញវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។

បុរសវ័យ ៧៣ ឆ្នាំរូបនេះ បានទៅដល់រដ្ឋធានី ម៉ាល របស់ប្រទេស ម៉ាល់ឌីវ នៅម៉ោងប្រហែល ០៣:០០ (ម៉ោង២២:០០ ម៉ោងនៅកម្ពុជា)។
ការចាកចេញរបស់លោក Rajapaksa បានបញ្ចប់រាជវង្សមួយ ដែលគ្រប់គ្រងប្រទេសស្រីលង្កាអស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយ។
លោកបានលាក់ខ្លួន បន្ទាប់ពីហ្វូងមនុស្ស សម្រុកចូលលំនៅដ្ឋានរបស់លោកកាលពីថ្ងៃសៅរ៍។ ខណៈលោកប្រធានាធិបតីបានសន្យាថា នឹងលាលែងពីតំណែងនៅថ្ងៃពុធទី ១៣ ខែកក្កដានេះ។

ប្រភពបានប្រាប់ BBC ថា ប្អូនប្រុសរបស់លោក គឺអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Basil Rajapaksa ក៏បានចាកចេញពីប្រទេសផងដែរដោយគេថា គាត់នឹងទៅសហរដ្ឋអាមេរិក។
ព័ត៌មាននៃការចាកចេញរបស់ប្រធានាធិបតី បានបង្កឲ្យមានការអបអរក្នុងចំណោមបាតុករនៅ Galle Face Green ដែលជាទីតាំងតវ៉ាដ៏សំខាន់ ក្នុងរដ្ឋធានី កូឡុំបូ។

កាលពីល្ងាចថ្ងៃអង្គារ មានមនុស្សរាប់ពាន់នាក់រួចទៅហើយ បានប្រមូលផ្តុំគ្នានៅឯឧទ្យាននេះ ដោយរង់ចាំការលាលែងពីតំណែងរបស់ប្រធានាធិបតី។
ប្រជាជនស្រីលង្កា បានស្តីបន្ទោសរដ្ឋបាលរបស់លោកប្រធានាធិបតី Rajapaksa ចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ជាច្រើនខែ ពួកគេបានជួបបញ្ហាជាមួយនឹងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ និងកង្វះខាតសម្ភារមូលដ្ឋាន ដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ជាដើម។
គេជឿថា មេដឹកនាំដែលមានអភ័យឯកសិទ្ធិពីការកាត់ទោសនៅពេលលោកជាប្រធានាធិបតី គឺចង់ភៀសខ្លួនទៅក្រៅប្រទេសមុនពេលចុះចេញពីតំណែង ដើម្បីចៀសវាងលទ្ធភាពនៃការចាប់ខ្លួន ដោយរដ្ឋបាលថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្រីលង្កា សុំឲ្យលោក ពូទីន ជួយទិញប្រេងឥន្ធនៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ