ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សាសន្តិសុខជាតិសារភាពថា អាមេរិក ជួយរៀបចំផែនការធ្វើរដ្ឋប្រហារ នៅប្រទេសផ្សេងៗ (មានវីដេអូ)
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រាប់ CNN ថា លោកបានជួយរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសផ្សេងៗ។

ការសារភាពនេះបានធ្វើឡើងកាលពីថ្ងៃអង្គារទី១២ខែកក្កដា ខណៈលោក Bolton និងពិធីករទូសទស្សន៍ CNN លោក Jake Tapper បានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមករបស់អតីតប្រធានាធិបតី Donald Trump ក្នុងការលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Bolton ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិនៅក្នុងរដ្ឋបាលលោក Trump ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ បានប្រាប់លោក Tapper ថា “ទាក់ទងនឹងការកុហកអំពីការក្លែងបន្លំសន្លឹកឆ្នោត, លោក Donald Trump មិនបានធ្វើអ្វីទេ។ គ្មាននរណាម្នាក់អាចការពារបានឡើយ”។

ប៉ុន្តែលោក Bolton បានច្រានចោលការយល់ឃើញដែលថា សកម្មភាពរបស់លោក Trump គឺជាផ្នែកមួយនៃ រដ្ឋប្រហារដែលបានគ្រោងទុក។ លោក Bolton បានពណ៌នាថា អតីតប្រធានាធិបតីរូបនេះ អសមត្ថភាពខ្លាំងណាស់ ក្នុងការចូលរួម ផែនការបែបនេះ។
លោក Bolton បន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតី Donald Trump ក្នុងការលុបចោលការបោះឆ្នោត គឺមិនមែនជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យរបស់យើងទេ”។
លោក Bolton បានលើកឡើងចំណុចស្រដៀងគ្នានេះ នៅលើកញ្ចក់ទូរទស្សន៍ CNN ក្នុងឆ្នាំ ២០២១ ដោយបញ្ជាក់ថា លោក Trump មិនមានសមត្ថភាព ក្នុងការធ្វើរដ្ឋប្រហារឡើយ ព្រោះវាទាមទារការគិតជាមុន ផែនការ យុទ្ធសាស្រ្ត និងប្រមូលការគាំទ្រ។

ក្រោយមក លោក Tapper បានដាក់សម្ពាធឲ្យលោក Bolton បញ្ជាក់ពីអ្វីដែលគាត់ចង់សំដៅ នៅក្នុងការអត្ថាធិប្បាយរបស់គាត់អំពីការមានផែនការធ្វើរដ្ឋប្រហារ។
ស្រាប់តែពេលនោះ លោក Bolton បានលើកឡើងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យឆ្នាំ ២០១៩ នៅប្រទេសវេណេស៊ុយអេឡា ប្រឆាំងនឹងលោកប្រធានាធិបតី Nicolás Maduro។
ក្រុមអ្នកតវ៉ាបានចេញមកតាមដងផ្លូវនៅចុងខែមេសានៃឆ្នាំនោះ ដើម្បីបង្ខំឲ្យលោក Maduro ចុះចេញពីអំណាច។ បាតុកម្មនោះ ដឹកនាំដោយមេដឹកនាំរដ្ឋសភាលោក Juan Guaidó ដែលសហរដ្ឋអាមេរិកនៅតែទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្ន ថ្វីបើការផ្តួលរំលំមិនបានជោគជ័យក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider, The Hill
ចុចអាន៖ Donald Trump និងភរិយា និយាយបែបណា ក្រោយការផ្ទុះគ្រាប់បែកនៅ កាប៊ុល?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ