Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហារសម្លាប់មនុស្ស ៧នាក់ និងរបួស ៤០នាក់ នៅតំបន់ Kherson

បានផុស

នៅ

ប្រមុខរដ្ឋបាលយោធា-ស៊ីវិលរបស់ទីក្រុង លោក Vladimir Leontyev បានប្រាប់ Sputnik កាលពីថ្ងៃអង្គារទី១២ខែកក្កដាថា ចំនួនអ្នកស្លាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុង Nova Kakhovka ក្នុងតំបន់ Kherson បានកើនឡើងដល់ ៧ នាក់ហើយ។ លោកបន្ថែមថាមនុស្សប្រហែល ៤០នាក់ទៀត ក៏បានរងរបួសផងដែរ។

លើសពីនេះ លោក Leontyev បានប្រៀបធៀបការវាយប្រហារនេះ ទៅនឹងការផ្ទុះក្នុងទីក្រុង បេរូត នៃប្រទេសលីបង់ កាលពីឆ្នាំ ២០២០ នៅពេល សូម្បីតែអំបិលក៏ផ្ទុះដែរ។

នៅពេលព្រឹកព្រលឹម លោកបានប្រាប់ Sputnik ថា ក្មេងជំទង់ពិការម្នាក់ ដែលបំពេញកាតព្វ​កិច្ចនៅឃ្លាំងដាក់ជំនួយមនុស្សធម៌ គឺស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនេះ។

យោងតាមលោក Leontyev, ការវាយប្រហារនៅ Novaya Kakhovka ត្រូវបានធ្វើឡើងនាយប់ថ្ងៃចន្ទ ដែលបណ្តាលឲ្យមានការផ្ទុះនៅឃ្លាំងស្តុកទំនិញ និងធ្វើឲ្យខូចខាតដល់មន្ទីរពេទ្យក្នុងស្រុក និងផ្ទះល្វែងរាប់រយនៅក្នុងប្លុកអគារលំនៅដ្ឋាន។

ការវាយប្រហារនេះ ត្រូវបានគេអះអាងថា ប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត HIMARS (High Mobility Artillery Rocket System) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ញូវយ៉ក ប្រាប់ពលរដ្ឋឲ្យអនុវត្តវិធានការ ៣ចំណុច បើ រុស្ស៊ី វាយប្រហារនុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម