Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ (មានវីដេអូ)

បានផុស

នៅ

ប្រភពស៊ើបអង្កេតជប៉ុនបាននិយាយថា ជនដៃដល់ក្នុងឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo បានពន្យល់ថា រូបគេគុំលើលោក Abe ដោយសារតែមេដឹកនាំរូបនេះ គឺជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោក Kishi Nobusuke ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពស៊ើបអង្កេតបានបង្ហាញទៀតថា ជនដៃដល់ឈ្មោះ Yamagami Tetsuya ​គិត​ថា ​ជីតា​របស់​លោក Abe បាន​ផ្សព្វផ្សាយតម្កើង និងអញ្ជើញស្ថាបនិកមកពីក្រៅប្រទេសចូលក្នុងក្រុម​សាសនា​ដែលខ្លួនចងកំហឹង និងថែមទាំងបានជួយពង្រីកអង្គការសាសនាមួយនេះនៅក្នុងប្រទេសជប៉ុន ដូច្នេះជនដៃដល់គិតទៀតថា លោក Abe ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមនេះផងដែរ ។

ដោយឡែកមេដឹកនាំអង្គការសាសនានៅក្នុងប្រទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា លោក Kishi ដែលជាជីតារបស់លោក Abe មិនបានធ្វើអ្វីពិសេសណាមួយសម្រាប់អង្គការនោះទេ ហើយក៏មិនមានឥទ្ធិពលពិសេសណាមួយលើអង្គការនោះដែរ ។

លោក Kishi Nobusuke និងចៅប្រុសគឺលោក Abe Shinzo

មេដឹកនាំបានប្រាប់ទៀតថា លោក Abe គ្រាន់តែធ្លាប់បានផ្ញើសារជាវីដេអូទៅកាន់ព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមពាក់ព័ន្ធនៃសាសនា ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះមិនដែលជាសមាជិក ឬទីប្រឹក្សានៃអង្គការរបស់គាត់ទេ ។

គួររំឭកថា លោក Abe ត្រូវ​បានខ្មាន់កាំភ្លើងវាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ Nara ​ភាគខាងលិចប្រទេស​ជប៉ុន ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​ឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ក្រោយដើរចូលទៅជិតអ្នកនយោបាយរូបនេះពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រជាជន ជប៉ុន និយាយលាលោក Abe លើកចុងក្រោយ បន្ទាប់ពីសពដឹក ចេញពីទីក្រុងតូក្យូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម