ព័ត៌មានអន្ដរជាតិ
មេដឹកនាំទួរគីស្នើឲ្យជនរួមជាតិធ្វើពហិការទំនិញបារាំង
កាលពីថ្ងៃចន្ទ មេដឹកនាំទួរគីលោក Tayyip Erdogan បានស្នើឲ្យជនរួមជាតិរបស់លោកបញ្ឈប់ការទិញទំនិញរបស់បារាំងដែលនេះជាការបង្ហាញកំហឹងចុងក្រោយបំផុតនៅក្នុងពិភពមូស្លីមជុំវិញរូបភាពព្យាការី Mohammad ដែលត្រូវបានបង្ហាញនៅក្នុងប្រទេសបារាំងដែលប្រជាជនមូស្លីមមួយចំនួនចាត់ទុកថាជាការប្រមាថ។
នៅប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងពាក្យថា “Macron គឺជាសត្រូវនៃសន្តិភាព” ខណៈដែលសភាប៉ាគីស្ថានបានអនុម័តសេចក្តីសម្រេចមួយដែលជំរុញឲ្យរដ្ឋាភិបាលកោះហៅប្រេសិតរបស់ខ្លួនមកពីទីក្រុងប៉ារីសវិញ។

លោក Erdogan ដែលមានប្រវត្តិទំនាក់ទំនងមិនល្អជាមួយលោក Macron បាននិយាយថា ប្រទេសបារាំងកំពុងបន្តរបៀបវារៈប្រឆាំងសាសនាឥស្លាម។
លោក Erdogan បន្តថា “ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋរបស់ខ្ញុំទាំងអស់ពីទីនេះ កុំជួយម៉ាកយីហោបារាំងឬទិញវាឲ្យសោះ”។
ប្រធានាធិបតីទួរគីបានអំពាវនាវឲ្យធ្វើពហិការស្រដៀងគ្នានេះដែរក្នុងពេលកន្លងមករួមទាំងការអំពាវនាវកុំឲ្យទិញទំនិញអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកផងដែរនៅឆ្នាំ២០១៨ប៉ុន្តែមិនបានជោគជ័យទេ។

ប្រទេសបារាំងគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសអាហ្វ្រិកខាងជើងដែលកាន់សាសនាឥស្លាមភាគច្រើនហើយក្រុមហ៊ុនបារាំងនៅក្នុងផ្នែកលក់រថយន្តនិងផ្នែកលក់រាយក៏មានការប៉ះពាល់ច្រើនផងដែរដល់បណ្តាប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបារាំងលោក Franck Riester បាននិយាយថា វាលឿនពេកហើយក្នុងការដាក់តួលេខលើផលប៉ះពាល់នៃយុទ្ធនាការធ្វើពហិការប៉ុន្តែរហូតមកដល់ពេលនេះ វានៅមានកម្រិតនិងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញកសិកម្មរបស់បារាំង៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?