ព័ត៌មានអន្ដរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ា Min Aung Hlaing ទៅរុស្ស៊ី ក្រោយអាមេរិកដាក់ សម្ពាធជុំវិញរដ្ឋប្រហារឆ្នាំមុន
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ស្របពេលដែលសហរដ្ឋអាមេរិកបានប្តេជ្ញាដាក់សម្ពាធលើយោធារបស់លោកជុំវិញការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ ។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា លោក Min Aung Hlaing កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូក្នុងដំណើរទស្សនកិច្ចជាលក្ខណៈឯកជន ហើយលោកគ្រោងនឹងចូលរួមក្នុងការបើកមជ្ឈមណ្ឌលវប្បធម៌មីយ៉ាន់ម៉ានៅរុស្ស៊ីផងដែរ” ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ទៀតថា ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះក៏នឹងត្រូវជួបមន្ត្រីមកពីទីភ្នាក់ងារអវកាស និងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូផងដែរ ។

ការប្រកាសនៃដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing ទៅកាន់ប្រទេសរុស្ស៊ីកើតឡើងរយៈពេល ២ ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្តេជ្ញាថានឹងបន្តដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ខណៈដែលលោកបានជួបសកម្មជនប្រជាធិបតេយ្យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃដែលជាប្រទេសជិតខាង ។
ចាប់តាំងពីការដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ារបស់លោក Min Aung Hlaing បានឃុំខ្លួនឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Moscow Times
ចុចអាន ៖ អាមេរិក ថា អ៊ីរ៉ង់ បញ្ជូនយន្តហោះដ្រូនប្រដាប់អាវុធរាប់រយគ្រឿងឲ្យ រុស្ស៊ី ទុកប្រើនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ