Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

បានផុស

នៅ

យោងតាមការវាយតម្លៃ​​ជាសកលនាពេលថ្មីៗនេះបានឲ្យដឹងថា អង្គការ UNICEF អាចដឹកជញ្ជូនវ៉ាក់សាំង​កូវីដរហូត​ដល់ទៅ៨៥០តោន​ក្នុង​មួយខែនៅឆ្នាំ២០២១ខាងមុខនេះ។

បរិមាណនេះគឺ​អាស្រ័យទៅលើវ៉ាក់សាំងដែលផលិតបានប៉ុន្តែ​នេះជា​ចំនួន​ច្រើនជាង​ពីរដង​នៃ​ទម្ងន់វ៉ាក់សាំង​គិតជាមធ្យមដែល UNICEF ដឹកជញ្ជូនជារៀងរាល់ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាគឺជា​ប្រទេស​មួយ​ក្នុងចំណោមប្រទេស​ដែល UNICEF ​នឹង​ដឹកជញ្ជូនឲ្យក្រោមកិច្ច​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយ​សហការយ៉ាងជិតស្និទ្ធជាមួយ​អង្គការ​សុខភាពពិភព​លោក ​(WHO)។

ការវាយតម្លៃជាសកល​ថ្មីនេះគឺជា​ផ្នែកមួយនៃការ​ងាររបស់ UNICEF ក្នុងការ​ដឹកនាំធ្វើលទ្ធកម្ម និងការ​ផ្គត់ផ្គង់​ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមកម្រិតទាបចំនួន​៩២ប្រទេសក្នុងនាម​កម្មវិធី COVAX ដោយសហការជាមួយអង្គការ​សុខភាព​សម្រាប់ទ្វីបអាមេរិក (PAHO)។

លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា “នេះគឺជា​ប្រតិបត្តិការ​ដ៏ធំសម្បើម​ជា​ប្រវត្តិសាស្ត្រ​។ នេះគឺជាកិច្ចការដែលមានទំហំធំ​​ហើយ​នឹងផ្ដល់នូវអត្ថប្រយោជន៍​យ៉ាង​ច្រើនដែលមិនធ្លាប់មាន​ពីមុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញ​កិច្ចការនេះ”។

នៅកម្ពុជា UNICEF ​កំពុង​ធ្វើការជាមួយ​ក្រសួង​សុខាភិបាល និងអង្គការ​សុខភាពពិភព​លោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

នៅថ្នាក់ក្រោមជាតិ UNICEF នឹង​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការកៀរគរ​និងបំផុស​ចលនាសហគមន៍​ហើយ​ក្នុងពេលជាមួយគ្នានោះ​ ជួយ​ពិនិត្យតាមដាន​ការយុទ្ធនាការ​ចាក់ថ្នាំបង្ការ​ផងដែរ។

ការ​វាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF គឺបាន​ពិនិត្យលើ​សមត្ថភាព​ដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងសកលលោកទាំងមូល និងច្រកផ្លូវ​សម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពី​បញ្ហាប្រឈម​ដែលកើតមាន​ក្នុង​ការ​ដឹកជញ្ជូនថ្នាំបង្ការជំងឺ​កូវីដ-១៩ ក្នុងឆ្នាំ២០២១។

ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹង​អាច​ដឹកជញ្ជូនថ្នាំបង្ការ​ទៅកាន់ប្រទេស​ដែលមានចំណូល​ទាប និង​ប្រទេស​ដែលមានចំណូលមធ្យមកម្រិត​ទាប ស្ទើរតែទាំង​៩២ក្នុងចំណោមប្រទេស​ទាំង១៩០ដែល​ចូលរួម​នៅក្នុងកម្មវិធី​ COVAX ជាមួយនឹង​ការប៉ាន់ប្រមាណថវិកា​ចំណាយរហូតដល់​៧០លានដុល្លារអាមេរិក។

តាមរយៈការប្រៀបធៀបបរិមាណថ្នាំបង្ការ​ ការវាយតម្លៃនេះបានរកឃើញ​ថា សុវត្ថិភាព​ដឹក​ទំនិញតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ក្នុងការ​ដឹកជញ្ជូនថ្នាំបង្ការសម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ២០ភាគរយក្នុងប្រទេស​ភាគច្រើន ក្នុងចំណោម​ប្រទេស​ទាំង៩២ នោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ UNICEF

ចុចអាន៖ ខណៈកំពុងទប់ស្កាត់រោគរាតត្បាតក្លាយពូជប្រភេទថ្មី អង់គ្លេសរាយការណ៍ពីករណីឆ្លង និងស្លាប់ដោយសារកូវីដកាន់តែច្រើន

ចុចអាន៖ គ្មានចន្លោះលើលោក កូវីដរាលដាលដល់ទ្វីបអង់តាក់ទិក ខណៈមនុស្ស ៣៦ នាក់ឆ្លងជំងឺនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម