Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ និង EU ចង់តាមដានអាវុធ ដែលបញ្ជូនទៅ អ៊ុយក្រែន

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារទី១២ខែកក្កដាថា សមាជិកណាតូ និងសហភាពអឺរ៉ុប (EU) មានការព្រួយបារម្ភកាន់តែខ្លាំង អំពីវិធីដែលអ៊ុយក្រែនដោះស្រាយជាមួយ អាវុធដែលផ្គត់ផ្គង់ដោយបណ្តាប្រទេសលោកខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតបានបន្ថែមថា ឥឡូវនេះ បស្ចិមលោក កំពុងព្យាយាមបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងការពារអាវុធទាំងនេះ ពីការធ្លាក់ចូលទៅក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។

ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនផ្ទុះឡើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងកន្លែងផ្សេងទៀតបានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារដល់រដ្ឋាភិបាលទីក្រុងកៀវ។ ជំនួយ​នោះ​រួម​មាន ​អាវុធ​ធុន​តូច​ ព្រម​ទាំង​មីស៊ីល​ប្រឆាំង​រថក្រោះ​ចល័ត និង​ខែលការពារមីស៊ីលផងដែរ។

មន្ត្រីបស្ចិមប្រទេសមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានប្រាប់កាសែត Financial Times ថា “អាវុធទាំងអស់នេះបានទៅដល់ភាគខាងត្បូងប្រទេសប៉ូឡូញ រួចដឹកជញ្ជូនទៅកាន់ព្រំដែន ហើយត្រូវបានបែងចែកទៅតាមយានជំនិះដើម្បីដឹក ដូចជារថយន្តដឹកទំនិញធុនធំ រថយន្តដឹកទំនិញធុនតូច ជួនកាលរថយន្តឯកជន”។

ចាប់​ពី​ពេល​នោះ​ យើងមិនដឹងអ្វីសោះអំពី​ទីតាំង​របស់​ពួក​គេ ហើយ​យើង​មិន​ដឹង​ថា​គេ​ទៅ​ទីណា, ​គេ​ប្រើនៅកន្លែងណា ឬ​សូម្បី​តែថាតើអាវុធទាំងនោះស្ថិត​នៅ​ក្នុង​ប្រទេសដែរឬក៏អត់។

យោងតាម ​​Europol ដែលជាទីភ្នាក់ងារអនុវត្តច្បាប់របស់ EU, អាវុធមួយចំនួនប្រហែលជាបានចាកចេញពីអ៊ុយក្រែនរួចទៅហើយ ហើយត្រឡប់ទៅអឺរ៉ុបវិញ។

កាលពីខែមេសា Europol បានព្រមានថា ការស៊ើបអង្កេតរបស់ខ្លួនបានបង្ហាញថា អាវុធត្រូវបានជួញដូរចេញពីអ៊ុយក្រែននិងចូលទៅក្នុង​ EU ដើម្បីផ្គត់ផ្គង់ដល់ក្រុមឧក្រិដ្ឋជន។ នៅពេលនោះ ទីភ្នាក់ងារនេះនិយាយថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមានការរីករាលដាលនៃអាវុធ និងគ្រឿងផ្ទុះជាច្រើននៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង​កៀវ​ បដិសេធ​ថា ខ្លួនមិន​បាន​ក្លាយ​ជា មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការ​រត់ពន្ធ​អាវុធទេ។ យោងតាមលោក Yury Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា “រាល់ចលនាអាវុធមិនថាចូលអ៊ុយក្រែន ឬចេញពីអ៊ុយក្រែនទេ គឺត្រូវបានត្រួតពិនិត្យ និងតាមដានយ៉ាងជិតស្និទ្ធដោយអ៊ុយក្រែន និងដៃគូអន្តរជាតិរបស់យើង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន វាយប្រហារសម្លាប់មនុស្ស ៧នាក់ និងរបួស ៤០នាក់ នៅតំបន់ Kherson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម