ព័ត៌មានអន្ដរជាតិ
ក្រុងប៉េកាំង បន្ទោសអាមេរិកថា ជាអ្នកបង្កបញ្ហា ក្រោយនាវាចម្បាំង រំលោភដែនទឹករបស់ ចិន
លោក Tian Junli អ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី១៣ខែកក្កដា នាវាពិឃាតនាំផ្លូវមីស៊ីល USS Benfold របស់អាមេរិក បានរំលោភចូលដែនទឹករបស់ចិន នៅជិតកោះ Xisha ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន”។

វរសេនីយ៍ឯកនៃកងទ័ពអាកាសចិនរូបនេះ បន្ថែមថា សកម្មភាពរបស់យោធាអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ចិន, បំផ្លាញសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងបំពានច្បាប់អន្តរជាតិ។
យោងតាមលោក Tian, ទង្វើរបស់សហរដ្ឋអាមេរិក បានបង្ហាញជាថ្មីម្តងទៀត អំពីចេតនារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការពិតបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគ្មានបានការ ហើយជាអ្នកបង្កើតបញ្ហា និងជាអ្នកបំផ្លាញធំបំផុតដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង”។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង បាននិងកំពុងមានជម្លោះជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួន អំពីកម្មសិទ្ធិលើកោះដែលសម្បូរទៅដោយអ៊ីដ្រូកាបូនជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង។
ដែនដីទាំងនោះរួមមានប្រជុំកោះ Xisha, កោះ Spratly និងកោះ Huangyan ដែលត្រូវបានគេស្គាល់ថាជា Scarborough Shoal។ ប្រទេសវៀតណាម ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន ក៏បានទាមទារកម្មសិទ្ធិលើទឹកដីទាំងនោះផងដែរ។
ស្ថានការណ៍នៅក្នុងតំបន់សមុទ្រ តែងតែមានភាពស្មុគស្មាញដោយសារតែការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងអាមេរិក ដែលទីក្រុងប៉េកាំង អះអាងថាជាការបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិន ស្តីឲ្យ ណាតូ ខ្លាំងៗ ថា បង្កើត ជម្លោះ និង បញ្ឆេះ សង្រ្គាម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ