ព័ត៌មានអន្ដរជាតិ
ថៃ ចេញបញ្ជាឲ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា លោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលនយោបាយតាមដានស្ថានភាពតម្លៃទំនិញប្រើប្រាស់ជាប្រចាំថ្ងៃឲ្យបានដិតដល់ និងជំរុញទប់ស្កាត់បទល្មើសគ្រប់ខេត្ត-ក្រុងទាំង ៧៦ នៅទូទាំងប្រទេស ទាំងផ្នែកបរិមាណ និងតម្លៃ ។

ថ្មីៗនេះ មានរបាយការណ៍ពីការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មអំពីស្ថានភាពទាក់ទងនឹងបរិមាណនៃតម្លៃផលិតផល មិនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានចាត់ឲ្យការិយាល័យពាណិជ្ជកម្មគ្រប់ខេត្ត-ក្រុងទាំងអស់ត្រូវត្រួតពិនិត្យនូវតម្លៃទំនិញប្រើប្រាស់ឲ្យបានត្រឹមត្រូវ ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីតម្លៃទំនិញ និងសេវាកម្ម ឆ្នាំ១៩៩៩ របស់ថៃ តម្រូវឲ្យហាងទាំងអស់ត្រូវបង្ហាញច្បាស់អំពីតម្លៃនៃផលិតផលនីមួយៗ មិនត្រូវកេងប្រវ័ញ្ញផលប្រយោជន៍ពីការឆ្លៀសឱកាសដំឡើងថ្លៃ ឬលក់ផលិតផលដែលមានតម្លៃថ្លៃមិនសមហេតុផលក្នុងខេត្តក្រុងទាំង ៧៦ នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ លោក ប្រាយុទ្ធ កាន់ទុក្ខលោក អាបេ និងបញ្ជាឲ្យបង្ហូតទង់ជាតិ ពាក់កណ្ដាលដងទូទាំងប្រទេស

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?