Connect with us

ព័ត៌មានអន្ដរជាតិ

ជនដៃដល់ខឹងទាំងម្ដាយខ្លួនឯងផង ទើបឈានដល់ការបាញ់លោក Abe

បានផុស

នៅ

ប្រភពស៊ើបអង្កេតជប៉ុនបាននិយាយថា ជនដៃដល់ក្នុងឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីលោក Abe ​​Shinzo បានប្រាប់ប៉ូលិសថា ម្តាយរបស់រូបគេបានលក់ដីធ្លីដោយគ្មានការយល់ព្រមពីក្រុមគ្រួសារ ហើយបានបរិច្ចាគប្រាក់ដែលលក់បានដល់ក្រុមសាសនាដែលខ្លួនចងកំហឹង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់ឈ្មោះ Yamagami Tetsuya បានសារភាពប្រាប់ប៉ូលិសទៀតថា ដោយសារតែចិត្តអន្ទះសារចង់ចូលរួមជាមួយក្រុមសាសនាដែលមានឈ្មោះថា “សហព័ន្ធគ្រួសារដើម្បីសន្តិភាព និងបង្រួបបង្រួមពិភពលោក”, ម្ដាយរូបគេបានបរិច្ចាគប្រាក់យ៉ាងច្រើនដល់ក្រុមសាសនាដែលបំផ្លាញក្រុមគ្រួសាររបស់រូបគេមួយនេះ ។

ប្រភពបាននិយាយថា ម្តាយរបស់ Yamagami បានចូលរួមក្នុងក្រុមនេះប្រហែលនៅឆ្នាំ ១៩៩៨ ខណៈលិខិតចុះបញ្ជីដីធ្លីបង្ហាញថា ម្ដាយរបស់ជនដៃដល់បានទទួលមរតកអចលនទ្រព្យចំនួន ២ នៅទីក្រុង Nara ពីឪពុករបស់លោកស្រីក្នុងខែតុលាឆ្នាំនោះ ហើយបានលក់មរតកទាំងនោះនៅខែមិថុនាឆ្នាំបន្ទាប់ ហើយក្រោយមកម្ដាយរបស់ Yamagami ក៏បានប្រកាសក្ស័យធន ។

ដោយឡែកក្រុមសាសនាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ក្រុមសាសនារបស់យើងមិនបានស្នើសុំគ្រួសាររបស់ Yamagami ឲ្យបរិច្ចាគទឹកប្រាក់ក្នុងទំហំណាមួយនោះទេ បន្ទាប់ពីម្តាយរបស់រូបគេបានក្ស័យធន ប៉ុន្តែក្រុមសាសនារបស់យើងមានគោលការណ៍ឲ្យមនុស្ស​ធ្វើ​ការ​បរិច្ចាគ​ដោយ​ខ្លួន​ឯងទៅ​តាម​ឆន្ទៈ​ និងតាមការសម្រេចចិត្តរបស់​ពួកគេ ។

គួររំឭកថា លោក Abe ត្រូវ​បានខ្មាន់កាំភ្លើងវាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ Nara ​ភាគខាងលិចប្រទេស​ជប៉ុន ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​ឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ក្រោយដើរចូលទៅជិតអ្នកនយោបាយរូបនេះពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម