Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹងប្រើកម្លាំងយោធាជា “មធ្យោបាយចុងក្រោយ” រារាំងមហិច្ឆតា នុយក្លេអ៊ែររបស់ អ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញចេតនាប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយចុងក្រោយ ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែលកាលពីថ្ងៃពុធថា វាគឺជា “កំហុសដ៏មហិមាមួយ” សម្រាប់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ស្របពេលដែលអ៊ីរ៉ង់​ខិត​ជិត​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាង​កាល​ពី​មុន​ទៅ​ទៀត ។

ទន្ទឹមនោះ អ្នកសម្ភាសន៍ក៏​បាន​លើក​ឡើង​ពី​ការ​អត្ថាធិប្បាយ​កន្លង​មក​របស់​លោក បៃដិន ផងដែរដែល​ថា ​លោក​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធានា​ថា ​អ៊ីរ៉ង់​នឹង​មិន​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ ហើយនៅពេលសួរថាតើការអត្ថាធិប្បាយនេះមានន័យថា រដ្ឋបាលរបស់លោកនឹងប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ឬយ៉ាងណា, លោក បៃដិន បានឆ្លើយថា “មែនហើយ ប្រសិនបើរឿងនោះកើតឡើង នេះជាជម្រើសចុងក្រោយរបស់យើង” ។

លោក បៃដិន បានកត់សម្គាល់ថា មនុស្សមួយចំនួនគិតថា សហរដ្ឋអាមេរិកបានដើរចេញពីមជ្ឈិមបូព៌ាក្រោមការគ្រប់គ្រងរបស់រដ្ឋាបាលចុងក្រោយរបស់លោក ត្រាំ ហើយវានឹងបង្កើតភាពខ្វះចន្លោះដែលចិន និងរុស្ស៊ីនឹងបំពេញ ប៉ុន្តែ​យើង​មិន​អាច​ឲ្យ​រឿង​នោះ​កើត​ឡើង​បាន​ទេ ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង ខណៈលោកនឹងបង្កើតភាពជាដៃគូថ្មីក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើការផ្គត់ផ្គង់ស្បៀងអាហារ និងប្រេងឥន្ធនៈជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋមួយ របស់ អាមេរិក ប្រកាសអាសន្ន ដោយសារទឹកជំនន់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម