Connect with us

ព័ត៌មានអន្ដរជាតិ

លីទុយអានី ប្រកាសអនុញ្ញាតឲ្យទំនិញជាប់ទណ្ឌកម្មរបស់រុស្ស៊ី ឆ្លងកាត់ទៅតំបន់ Kaliningrad

បានផុស

នៅ

សមាជិកសហភាពអឺរ៉ុប (EU) គឺប្រទេស លីទុយអានី នឹងអនុញ្ញាតឲ្យទំនិញដែលជាប់ទណ្ឌកម្មរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួន តាមផ្លូវឆ្ពោះទៅកាន់តំបន់ Kaliningrad។

នេះបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន បន្ទាប់ពីមានការណែនាំថ្មីដោយគណៈកម្មការអឺរ៉ុប។

គោលការណ៍ណែនាំថ្មីកាលពីថ្ងៃពុធទី១៣ខែកក្កដា បានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងរយៈពេលជាច្រើនសប្តាហ៍រវាងទីក្រុងមូស្គូ លីទុយអានី និង EU ពាក់ព័ន្ធការអនុវត្តទណ្ឌកម្ម លើប្រទេសរុស្ស៊ី។

តំបន់ Kaliningrad ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ EU ហើយពឹងផ្អែកលើផ្លូវដែក និងផ្លូវថ្នល់ឆ្លងកាត់ប្រទេសលីទុយអានីសម្រាប់ទំនិញភាគច្រើន គឺបានកាត់ផ្តាច់ការដឹកជញ្ជូនទំនិញពីរុស្ស៊ីដីគោក ចាប់តាំងពីថ្ងៃទី១៧ខែមិថុនាមក ក្រោមទណ្ឌកម្មដែលដាក់ដោយទីក្រុងព្រុចសែល។

ទណ្ឌកម្ម​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​រារាំង​ការ​នាំចូល​ផលិតផល​រុស្ស៊ី​មួយ​ចំនួន​ដូចជា ​វ៉ូដកា និង​ដែក ទៅក្នុង EU។

មុននេះ ទីក្រុងមូស្គូនិយាយថា ការរឹតបន្តឹងការដឹកជញ្ជូនទំនិញពីប្រទេសរុស្ស៊ីទៅ Kaliningrad គឺជាការបិទផ្លូវខុសច្បាប់។ យ៉ាងណាក្តី លីទុយអានី និយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ដែលកំណត់ដោយទីក្រុងព្រុចសែល នោះទេ។

ទន្ទឹមនោះ អភិបាលតំបន់ Kaliningrad លោក Anton Alikhanov បានសរសេរនៅលើ Telegram ថា គោលការណ៍ណែនាំថ្មីនេះ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដែលយើងត្រូវការដើម្បីដោះស្រាយភាពជាប់គាំង។ យើងនឹងបន្តធ្វើការឆ្ពោះ ទៅរកការដកការរឹតបន្តឹងទាំងស្រុង។

សេចក្តីណែនាំដែលចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា ទណ្ឌកម្មពាណិជ្ជកម្ម មិនគួរអនុវត្តចំពោះការដឹកជញ្ជូនរវាងប្រទេសរុស្ស៊ី និងតំបន់ Kaliningrad របស់ខ្លួនទេ ដរាបណាបរិមាណមិនលើសពីកម្រិតមធ្យមរបស់ពួកគេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញយោធា និងបច្ចេកវិទ្យាដែលជាប់ទណ្ឌកម្មនៅតែត្រូវបានហាមឃាត់យ៉ាងពេញទំហឹង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម