ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅ ស្រីលង្កា បណ្តាលឲ្យមនុស្សស្លាប់និងរបួសជិត ១០០នាក់
មនុស្សម្នាក់បានស្លាប់ និង ៨៤ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការតវ៉ា បានអង្រួនរដ្ឋធានី កូឡុំបូ របស់ប្រទេសស្រីលង្កា កាលពីថ្ងៃពុធទី១៣ខែកក្កដា។

បុរសអាយុ២៦ឆ្នាំម្នាក់បានស្លាប់ដោយសារថប់ដង្ហើម បន្ទាប់ពីកងកម្លាំងប៉ូលិស បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា។
លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ស្រីលង្កា បន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស។ ប៉ុន្តែការសម្រេចនេះ បានបង្កឲ្យមានការតវ៉ាបន្ថែមទៀត ទាមទារឲ្យលោកចុះចេញពីតំណែង។

គ្រូពេទ្យនៅមន្ទីរពេទ្យជាតិកូឡុំបូ បាននិយាយថា អ្នករងរបួស គឺមកពីក្រុមបាតុករដែលស្ថិតនៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាអ្នកដែលនៅខាងក្រៅរដ្ឋសភា នាពេលល្ងាចផងដែរ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលប៉ុនប៉ងទម្លុះទ្វារការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុង កូឡុំបូ។ បន្ទាប់ពីចូលក្នុងបាន ពួកគេក៏បន្តដំណើរឆ្ពោះទៅកាន់រដ្ឋសភា។

អ្នកនាំពាក្យយោធាបានប្រាប់ BBC ថា ទាហាន និងប៉ូលិសម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស ហើយបានចោទប្រកាន់ថា កាំភ្លើងដែលមានគ្រាប់ ត្រូវបានក្រុមបាតុករលួច ហើយមិនទាន់រកឃើញនៅឡើយទេ។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រទេសស្រីលង្កាបានដាក់បម្រាមគោចរថ្មី ដែលនឹងអនុវត្តចាប់ពីម៉ោង ១២:០០ ថ្ងៃព្រហស្បតិ៍ដល់ម៉ោង ០៥:០០ ថ្ងៃសុក្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី