ព័ត៌មានអន្ដរជាតិ
ប្រពន្ធដើមលោក Donald Trump ទទួលមរណភាពក្នុងវ័យ ៧៣ឆ្នាំ
លោកស្រី Ivana Trump ដែលជាប្រពន្ធដើមរបស់លោក Donald Trump បានទទួលមរណភាពក្នុងវ័យ៧៣ ឆ្នាំដោយគេជឿថា ដោយសារគាំងបេះដូង។

លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “នាងគឺជាស្ត្រីដ៏អស្ចារ្យ និងស្រស់ស្អាតម្នាក់ ដែលបានដឹកនាំជីវិតដ៏អស្ចារ្យ និងបំផុសគំនិត”។
ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោកស្រី Trump ត្រូវបានគេប្រទះឃើញស្លាប់នៅជិតជណ្តើរផ្ទះរបស់នាងក្នុងទីក្រុងញូវយ៉ក។

លោកស្រី Trump ដែលកើតនៅ ឆេកូស្លូវ៉ាគី បានរៀបការជាមួយអតីតប្រធានាធិបតី ក្នុងឆ្នាំ ១៩៧៧។ ពួកគេបានលែងលះគ្នានៅ ១៥ឆ្នាំក្រោយ ពោលគឺក្នុងឆ្នាំ ១៩៩២។
អ្នកទាំង២មានកូន៣នាក់គឺ Donald Jr, Ivanka និង Eric Trump។

Donald និង Ivana Trump គឺជាឥស្សរជនសាធារណៈ ទាក់ភ្នែកមហាជននៅក្នុងទីក្រុងញូវយ៉កអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ ១៩៩០ ហើយការបែកបាក់របស់ពួកគេ គឺជាប្រធានបទគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់ពីបែកគ្នា លោកស្រី Trump បានចេញលក់ផលិតផលថែរក្សាសម្ផស្ស សម្លៀកបំពាក់ និងគ្រឿងអលង្ការផ្ទាល់ខ្លួន។

នៅក្នុងសៀវភៅអនុស្សាវរីយ៍ Raising Trump ឆ្នាំ ២០១៧, លោកស្រីបានទទួលកិត្តិយសសម្រាប់ការចិញ្ចឹមបីបាច់កូន ដោយនិយាយថា លោកស្រីបានសម្រេចចិត្តអំពីការអប់រំ សកម្មភាព ការធ្វើដំណើរ ការថែទាំកុមារ និងប្រាក់ឧបត្ថម្ភដល់ពួកគេ រហូតដល់មហាវិទ្យាល័យ។
នៅក្នុងសៀវភៅនោះ លោកស្រីបន្ថែមថា ទំនាក់ទំនងរបស់ខ្លួនជាមួយលោក Trump បានប្រសើរឡើងចាប់តាំងពីការលែងលះគ្នា ហើយលោកស្រីបាននិយាយជាមួយលោក Trump ប្រហែលមួយដងក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Trump អួតក្តែងៗ៖ បើឡើងសង្វៀន នឹងផ្តួល Biden ឲ្យដួលងើបមិនរួច ត្រឹម២-៣វិនាទីដើមទឹក

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?