ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ស្រីលង្កា លាលែងតំណែង បន្ទាប់ពីភៀសខ្លួនទៅ សិង្ហបុរី
លោក Gotabaya Rajapaksa បានលាលែងពីតំណែងជាប្រធានាធិបតីស្រីលង្កា បន្ទាប់ពីភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ចំពេលប្រឈមមុខនឹងបាតុកម្មទ្រង់ទ្រាយធំក្នុងប្រទេសរបស់លោក។
គាត់ត្រូវបានគេជឿថា ចង់ចាកចេញពីប្រទេសស្រីលង្កា មុនពេលចុះចេញពីតំណែង ដើម្បីចៀសវាងលទ្ធភាពនៃការចាប់ខ្លួន ក្រោមការដឹកនាំរបស់រដ្ឋបាលថ្មី។
លិខិតលាលែងពីតំណែង ត្រូវបានផ្ញើតាមអ៊ីមែលទៅកាន់ប្រធានសភា ដែលនិយាយថា លោកនឹងបញ្ចប់ដំណើរការផ្លូវច្បាប់ ហើយប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះ។
នៅក្នុងរដ្ឋធានីកូឡុំបូ ក្រុមបាតុករ រីករាយនឹងដំណឹងនៃការចាកចេញរបស់ប្រធានាធិបតីជាមួយនឹងការរាំរែកយ៉ាងសប្បាយ។
លោក Rajapaksa បានទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីហោះហើរលើកដំបូងទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីយប់ថ្ងៃអង្គារ។ សេចក្តីរាយការណ៍ គាត់ត្រូវបានអមដំណើរដោយភរិយា និងអង្គរក្សពីរនាក់។
ក្រសួងការបរទេសសិង្ហបុរីនិយាយថា លោក Rajapaksa មិនបានស្នើសុំសិទ្ធិជ្រកកោន ឬទទួលបានសិទ្ធិជ្រកកោនទេ។ ជាទូទៅ សិង្ហបុរីមិនផ្តល់សំណើសុំសិទ្ធិជ្រកកោនឡើយ។
ចំណែក ប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe នឹងមិនក្លាយជាប្រធានាធិបតីបណ្តោះអាសន្នទេ លុះត្រាលោកស្បថចូលកាន់តំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាតុកម្មនៅ ស្រីលង្កា បណ្តាលឲ្យមនុស្សស្លាប់និងរបួសជិត ១០០នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់