ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត ប្រកាសបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់
ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃសុក្រទី១៥ខែកក្កដានេះ បានបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលជាសញ្ញានៃការបញ្ចប់បម្រាមរយៈពេលដ៏យូររបស់ខ្លួន លើជើងហោះហើររបស់អ៊ីស្រាអែល ដែលហោះលើទឹកដីរបស់ខ្លួន។

នេះក៏ជាជំហានដ៏សំខាន់មួយផងដែរ ឆ្ពោះទៅរកភាពប្រក្រតីរវាងប្រទេសទាំងពីរ ខណៈពេល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះលើ Twitter ប៉ុន្មានម៉ោងមុនពេលលោក Biden ត្រៀមខ្លួនក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកដំបូងគេ ដែលហោះហើរដោយផ្ទាល់ពីអ៊ីស្រាអែល ទៅកាន់អារ៉ាប៊ីសាអូឌីត, អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា ខ្លួនប្រកាសអំពីការសម្រេចចិត្តបើកដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែល បំពេញតាមតម្រូវការរបស់អាជ្ញាធរ។

សេចក្តីប្រកាសនេះ គឺជាជំហានបន្ថែមមួយ ឆ្ពោះទៅរកការធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ហើយពង្រឹងទំនាក់ទំនង ដែលធ្លាប់តែល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការព្រួយបារម្ភរួមគ្នារបស់ពួកគេ អំពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
នាប៉ុន្មានឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឲ្យជើងហោះហើររវាងរដ្ឋអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រ ឆ្លងកាត់តាមដែនអាកាសរបស់ខ្លួន។

ក្នុងឆ្នាំ ២០២០ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ហើយកាលពីសប្តាហ៍មុន អ្នកសារព័ត៌មានការពារជាតិអ៊ីស្រាអែលជាច្រើននាក់ បានមកបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ថែមទាំងបានផ្សាយព័ត៌មានអំពីការស្វាគមន៍របស់ពួកគេផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Seattlepi
ចុចអាន៖ អាមេរិកបើកភ្លើងខៀវ លក់គ្រាប់បែក៣,០០០គ្រាប់ឲ្យ អារ៉ាប៊ីសាអ៊ូឌីត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ