ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា លោកមានវិធីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែលោកនឹងមិនចែករំលែកផែនការរបស់លោក ជាមួយនរណាម្នាក់ឡើយ រហូតដល់លោកពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន Volodymyr Zelensky នៅសប្តាហ៍ក្រោយ។
លោក Bolsonaro បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកក្កដាថា “ខ្ញុំនឹងប្រាប់គាត់ពីគំនិតរបស់ខ្ញុំ អ្វីដែលខ្ញុំគិត។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំដឹងថា វាអាចដោះស្រាយបានដោយរបៀបណា ប៉ុន្តែខ្ញុំនឹងមិនប្រាប់នរណាម្នាក់ឡើយ”។
មេដឹកនាំប្រេស៊ីលរូបនេះ គ្រោងនិយាយជាមួយលោក Zelensky តាមទូរស័ព្ទនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោកបានបដិសេធ ផ្តល់ព័ត៌មានលម្អិតអំពីផែនការសន្តិភាពដែលលោកស្នើឡើង ប៉ុន្តែលោក និយាយថា ជម្លោះអាចត្រូវបានដោះស្រាយ ដូចជារបៀបដែលសង្រ្គាមរបស់អាហ្សង់ទីនជាមួយចក្រភពអង់គ្លេស បានបញ្ចប់ក្នុងឆ្នាំ ១៩៨២ដែរ។
អាហ្សង់ទីន បានឈ្លានពានកោះ Falkland ដែលគ្រប់គ្រងដោយអង់គ្លេសនៅខែមេសា ឆ្នាំ ១៩៨២ ជាហេតុជំរុញឲ្យចក្រភពអង់គ្លេសដាក់ពង្រាយកងនាវាចរដ៏ធំមួយ។ កងកម្លាំងអាហ្សង់ទីនចាញ់ប្រៀប ហើយទីក្រុង ប៊ុយណូស៊ែរ បានចុះចាញ់នៅខែមិថុនា ឆ្នាំ ១៩៨២។
លោក Bolsonaro ក៏បានលើកឡើងផងដែរ ពីការខឹងសម្បារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងអ្នករិះគន់ផ្សេងទៀតនៅក្នុងខែកុម្ភៈ នៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
លោកបានប្រកាន់ជំហរអព្យាក្រឹតចំពោះជម្លោះ ហើយបានបដិសេធ ចូលរួមក្នុងការប៉ុនប៉ងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្តាច់ខ្លួន និងធ្វើឲ្យទីក្រុងមូស្គូនៅឯកោ តាមរយៈទណ្ឌកម្មអន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ ការដាក់ទណ្ឌកម្មឯកតោភាគី ដោយលោកខាងលិច នឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់