Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ថា រុស្ស៊ី ត្រូវតែបរាជ័យក្នុងសង្រ្គាម អ៊ុយក្រែន ព្រោះតែស្នាដៃរបស់ អាមេរិក

បានផុស

នៅ

លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីទទួលរងនូវការបរាជ័យដ៏ធ្ងន់ធ្ងរក្នុងជម្លោះនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានថ្លែងនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid ថា “សង្រ្គាមរបស់លោក Vladimir Putin ត្រូវតែបរាជ័យជាយុទ្ធសាស្ត្រ ដោយសារតែការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកទៅដល់រដ្ឋាភិបាលទីក្រុងកៀវ និងប្រជាជនអ៊ុយក្រែន” ។

ទន្ទឹមនោះការលើកឡើងរបស់លោក Biden កើតឡើងតែប៉ុន្មា​នថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកប្ដេជ្ញាផ្ដល់ជំនួយយោធាថ្មីចំនួន ៤០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដោយនាំឲ្យចំនួនជំនួយសរុបកើនដល់ទៅជាង ៧ ពាន់លានដុល្លារ ។

ស្របពេលជាមួយគ្នានេះ វាក៏ជាកញ្ចប់ជំនួយយោធាលើកទី ១៥ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកផងដែរ ដែលត្រូវបញ្ចេញពីស្តុកផ្ដល់ទៅឲ្យអ៊ុយក្រែនដើម្បីការពារខ្លួន ចាប់តាំងពីខែសីហា ឆ្នាំ២០២១” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៥ ខែមកហើយ ក្រោយផ្ទុះការលុកលុយរបស់កងកម្លាំងទីក្រុងមូស្គូលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក នឹងប្រើកម្លាំងយោធាជា “មធ្យោបាយចុងក្រោយ” រារាំងមហិច្ឆតា នុយក្លេអ៊ែររបស់ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម