ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ចូលរួមកាន់ទុក្ខលោក អាបេ តំណាងត្រកូល ស៊ីណាវ៉ាត់ត្រា
កូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានដឹកនាំប្រតិភូគណបក្សភឿថៃទៅចូលរួមពិធីចុះហត្ថលេខា និងគោរពវិញ្ញាណក្ខន្ធរំលែកទុក្ខចំពោះមរណៈភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ជាមួយនឹងកម្រងផ្កា ក៏ដូចជាតំណាងឲ្យ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ផងដែរ នៅស្ថានទូតជប៉ុនប្រចាំប្រទេសថៃ ។

ទន្ទឹមនោះការអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងចុះហត្ថលេខាចូលរួមរំលែកមរណៈទុក្ខចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe របស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ កាលពីថ្ងៃទី ១៤ ខែកក្កដា ក៏មានការទទួលស្វាគមន៍ពីលោក ណាស៊ីដា កាហ្សូយ៉ា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃផងដែរ ។
នាឱកាសនោះដែរ លោកស្រី ផេថងថាន ឈីណាវ៉ាត់ ក៏បានថ្លែងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក Abe និងសូមផ្ញើការលើកទឹកចិត្តដល់គ្រួសារអតីតនាយករដ្ឋមន្ត្រី និងប្រជាជនជប៉ុន ត្រូវតែឆ្លងកាត់ពេលវេលាដ៏លំបាកនេះឲ្យបាន ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Daily News
ចុចអាន ៖ ថៃ ចេញបញ្ជាឲ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញទូទាំងប្រទេស

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត