Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសយាមលោក Abe ប្រាប់ថា មានអ្នករំខាន ទើបភ្នាត់ស្នៀតការពារមិនបាន

បានផុស

នៅ

ប៉ូលិសបាននិយាយថា មន្ត្រីម្នាក់ដែលយាមអតីតនាយករដ្ឋមន្ត្រីលោក Abe ​​Shinzo ត្រូវបានរំខានដោយអ្នកដំណើរឆ្លងកាត់ ដូច្នេះមន្ត្រីរូបនោះមិនបានឃើញជនដៃដល់ឈ្មោះ Yamagami Tetsuya ចូលមកជិតលោក Abe ពីខាងក្រោយនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មន្ត្រីប៉ូលិស ៤ នាក់ រួមទាំងមន្ត្រីសន្តិសុខពិសេសម្នាក់ដែលត្រូវបានបញ្ជូនមកពីនាយកដ្ឋានប៉ូលិសក្រុងតូក្យូ បានឈរយាមក្បែរលោក Abe ហើយម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទទួល​បន្ទុក​សន្តិសុខ​នៅ​ពី​ក្រោយ​អតីត​នាយក​រដ្ឋមន្ត្រីរូបនេះ ។

ក្រុមអ្នកស៊ើបអង្កេតបញ្ជាក់ទៀតថា ភ្លាមៗមុនពេលមានការវាយប្រហារ មន្ត្រីនេះត្រូវបានរំខានដោយបុរសម្នាក់បានរុញរទេះឆ្លងកាត់ពីក្រោយលោក Abe ហើយអ្នកយាមមិនបានឃើញជនដៃដល់បានចូលទៅជិតលោក Abe ពីខាងក្រោយឡើយ ។ ចំណែកប៉ូលិស​ម្នាក់​ទៀត​ដែលកំពុង​យាម​នៅ​ចិញ្ចើម​ផ្លូវ​ដែល Yamagami ឈរ​ពីដំបូង ក៏មិន​ឃើញ​រូបគេដើរ​មក​លើ​ផ្លូវ​នោះទៀតដែរ ។

ទន្ទឹមនោះ ទីភ្នាក់ងារប៉ូលិសជាតិក៏កំពុងធ្វើការដើម្បីកំណត់ពីចំណុចខ្វះខាតណាមួយនៅក្នុងការរៀបចំសន្តិសុខរបស់លោក Abe រួមទាំងសន្តិសុខមិនគ្រប់គ្រាន់នៅពីក្រោយលោកផងដែរ ខណៈទីភ្នាក់ងារនេះគ្រោងនឹងកែសម្រួលវិធានការសន្តិសុខសម្រាប់ការពារឥស្សរជនជាន់ខ្ពស់ផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ថា មួយសប្តាហ៍បានកន្លងផុតទៅ ចាប់តាំងពីលោក Abe ត្រូវបានបាញ់សម្លាប់ ។ ការបាញ់ប្រហារនេះបានកើតឡើង ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ហើយភ្លាមៗនោះជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម