Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ ស្នើលោក ប្រាយុទ្ធ ដោះស្រាយបញ្ហាតម្លៃអគ្គិសនីឡើងថ្លៃខ្ពស់ ពិសេសចរចាប្រភពថាមពលជាមួយ កម្ពុជា

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា លោក Phachara Naripthaphan ក្រុមប្រឹក្សាភិបាល និងក្រុមការងារសេដ្ឋកិច្ចរបស់គណបក្សភឿថៃ បាននិយាយអំពីការដំឡើងថ្លៃអគ្គិសនីពី ៤ បាតទៅ ៥ បាតក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ខែកញ្ញាខាងមុខថា ការដំឡើងថ្លៃអគ្គិសនីលើសពី ២៥ ភាគរយគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រជាជនអ្នកប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នអគ្គិសនីរបស់ប្រទេសថៃផលិតចេញពីឧស្ម័នធម្មជាតិច្រើនជាង ៦០ ភាគរយ ជាឧស្ម័ន​ធម្មជាតិ​ដែល​ថៃ​អាច​ជីក ​និងផលិត​បាន​ដោយ​ខ្លួន​ឯង នាំចូល ៣៥ ភាគរយ, នាំចូលពីប្រទេសមីយ៉ាន់ម៉ា ១៧ ភាគរយ នាំចូលហ្គាស LNG ១៨ ភាគរយ ។

លោក Phachara បន្តថា ទន្ទឹមនឹងនេះប្រទេសថៃផលិតឧស្ម័នធម្មជាតិនៅក្នុងឈូងសមុទ្រថៃបានតិច ដោយ​សារតែ​ជម្លោះ​រវាង​អ្នក​ដេញថ្លៃ​សម្បទាន​ថ្មីជាមួយនឹង​អ្នក​សម្បទាន​មុន ក្នុងការរុះរើឧបករណ៍ខួង ទើបមិនអាចនាំយក​ឧស្ម័ន​ធម្មជាតិទាំងនោះ​ឡើងមកប្រើបានដូចការរំពឹងទុក ។

លោកសង្កត់ធ្ងន់ថា ដូច្នេះ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា គួរតែដោះស្រាយវិវាទនេះ និងពន្លឿនការចរចាអំពីប្រភពធនធានថាមពលនៅក្នុងតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជាដើម្បីនាំយកឧស្ម័នធម្មជាតិដែលមានតម្លៃថោក យកមកជំនួសឲ្យការនាំចូលហ្គាស LNG ព្រម​ទាំង​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ថាមពល​ដល់​រោងចក្រ​អគ្គិសនី​ដែល​មិន​ផ្គត់ផ្គង់​អគ្គិសនី និងចរចាកាត់បន្ថយ​តម្លៃ​អគ្គិសនី​ឲ្យចុះថោក​ផង​ដែរ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Daily News

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ចូលរួមកាន់ទុក្ខលោក អាបេ តំណាងត្រកូល ស៊ីណាវ៉ាត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម