Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ មុនកិច្ចប្រជុំកំពូលដ៏ចម្រូងចម្រាសរបស់លោកជាមួយ ព្រះអង្គម្ចាស់ Mohammed bin Salman។

លោក Biden នឹង​ជួប​ទាំង​ព្រះអង្គម្ចាស់ និង​បិតា​របស់ទ្រង់ គឺ​ស្តេច Salman។

ប្រធានាធិបតីអាមេរិក លោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី២ឆ្នាំមុន លោក Biden បានប្តេជ្ញាកាត់ផ្តាច់អារ៉ាប៊ីសាអូឌីតចេញពីគេ ជុំវិញឃាតកម្មលើអ្នកកាសែត Jamal Khashoggi ឆ្នាំ២០១៨ ដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ប៉ុន្តែចារកម្មអាមេរិកបានសន្និដ្ឋានថា ទ្រង់បានយល់ព្រមឲ្យមានការធ្វើឃាតនោះ។

ប្រធានបទនៃកិច្ចពិភាក្សាសម្រាប់មេដឹកនាំទាំង២នឹងរួមមានការផ្គត់ផ្គង់ថាមពល សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការសន្តិសុខ។

ព្រះអង្គម្ចាស់ Mohammed bin Salman

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោក ហើយការព្យាយាមស្តារទំនាក់ទំនងឡើងវិញនេះ គឺកើតឡើងបន្ទាប់ពីការឡើងថ្លៃប្រេង ដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជំរុញ​មន្ត្រី​អារ៉ាប៊ីសាអូឌីត​ឲ្យ​ប្តេជ្ញា​បង្កើន​ផលិតកម្ម។

អ្នកកាសែត Jamal Khashoggi

មន្ត្រីសេតវិមានបានបដិសេធនិយាយថាតើលោក Biden នឹងលើកឡើងពីករណីឃាតកម្មលើលោក Khashoggi ដែលជាអ្នកសរសេរអត្ថបទរបស់កាសែត Washington Post និងជាអ្នករស់នៅសហរដ្ឋអាមេរិកដែរឬក៏អត់។

ជំនួបនេះបានបង្កឲ្យមានការខឹងសម្បាដល់គណបក្សប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក ដែលចង់ឲ្យលោកប្រើកិច្ចប្រជុំកំពូលនេះ ដើម្បីប្រឆាំងអារ៉ាប៊ីសាអូឌីតលើកំណត់ត្រាសិទ្ធិមនុស្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អារ៉ាប៊ីសាអូឌីត ប្រកាសបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម